
ភ្នំពេញ៖ សង្កាត់ទូលទំពូង និងបឹងកេងកងថ្វីដ្បិតតែស្ថិតក្នុងខណ្ឌចម្ការមនតែមួយក៏ពិតមែន ប៉ុន្តែតំបន់ទាំងពីរនេះកំពុងប្រគួតប្រជែងគ្នាដណ្ដើមសក្ដានុពលពីវិនិយោគិនបរទេស និងក្នុងស្រុកបោះទុនវិនិយោគយ៉ាងគគ្រឹកគ្រេង ក្នុងនោះមានអាគារពាណិជ្ជកម្ម និងអាផាម៉ិនជាច្រើនកំពុងតែងរីកដុះដាលដូចផ្សិត ដែលធ្វើឱ្យដីមានការឡើងថ្លៃផងដែរ។
បើតាមអ្នកជំនាញក្នុងវិសស័យអចលនទ្រព្យបានថ្លែងឱ្យដឹងថា ក្នុងខណ្ឌចម្ការមកបច្ចុប្បន្ន សង្កាត់ដែលលេចធ្លោ មានតំបន់ទូលទំពូង និងបឹងកេងកង ដែលកំពុងតែប្រគួតប្រជែងគ្នាដណ្ដើមយកសក្ដានុពលរៀងៗខ្លួនពីវិនិយោគិន បរទេស និងក្នុងស្រុកជាដើម។ ក្នុងនោះដែរ ឃើញថា មានអាគារពាណិជ្ជកម្ម និងអាផាតម៉ិនយ៉ាងច្រើន កំពុងរីកដុះដាលពីមួយឆ្នាំទៅមួយឆ្នាំឥតឈប់ឈរ។
«ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ នៅតែបន្តកើនឡើង បច្ចុប្បន្នសំណង់អាគារពាណិជ្ជកម្ម និងអាផាតម៉ិនជាង ៤០០កំពុងតែបង្ហាញខ្លួន និងដាក់បញ្ចូលទៅក្នុងទីផ្សារនៅទូទាំងរាជធានីភ្នំពេញ ជាពិសេសនៅក្នុងតំបន់ទួលទំពូង និងតំបន់បឹងកេងកង»។ បើតាមការបញ្ជាក់ឱ្យដឹងពីអ្នកជំនាញ បានបន្តថា បើទោះជាស្ថិតនៅក្នុងស្ថានភាពប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ក្ដីក៏ប៉ុន្តែ គម្រោងសាងសង់សំណង់នៅតែដំណើរការនៅឡើយ មិនត្រឹមតែប៉ុណ្ណោះសំណង់អាគារដែលធ្វើហើយតម្លៃនៅតែអាចរក្សាបាននូវភាពល្អប្រសើរ បើធៀបទៅនឹងផ្នែកដទៃទៀត នៃវិស័យអចលនទ្រព្យនៅកម្ពុជា។
ទីផ្សារជួលអាគារពាណិជ្ជកម្ម និងអាផាតម៉ិន នៅតែបន្តរក្សាបានស្ថានភាពល្អប្រសើរ មិនសូវរងនូវផលប៉ះពាល់នោះទេ ផ្ទុយទៅវិញនៅចុងឆ្នាំ២០២០ វត្តមាននៃអគារអាផាតម៉ិនថ្មីមួយចំនួនទៀត នឹងត្រូវបានដាក់បញ្ចូលទៅក្នុងទីផ្សារបន្ថែមទៀត។ តាមការបន្តទៀតរបស់អ្នកជំនាញ ឱ្យដឹងទៀតថា អគារអាផាតម៉ិន ទូទាំងភ្នំពេញ មានជាង៤០០អគារ និងត្រូវបានបែងចែកជា៣កម្រិត រួមមានកម្រិត A, B និង C។ សម្រាប់តម្លៃទីផ្សារជួល ក៏មានការប្រែប្រួលទៅតាមប្រភេទអគារ ទីតាំងទំហំសម្ភារដែលបំពាក់នៅក្នុងយូនីត និងសេវាកម្មដែលម្ចាស់អគាររៀបចំ និងផ្តល់ជូនជាកញ្ចប់ផងដែរ។
បើមើតាមស្ថានភាពជាក់ស្ដែង នាពេលបច្ចុប្បន្ន ឃើញថាតំបន់ដែលប្រមូលផ្តុំ ទៅដោយវត្តមានអគារពាណិជ្ជកម្ម និងអាផាតម៉ិនច្រើនជាងគេនៅភ្នំពេញ ស្ថិតនៅក្នុងតំបន់ទួលទំពូង បឹងកេងកង ពីព្រោះវានៅចំកណ្ដាលរាជធានីក្នំពេញ។ ជាការបន្ថែមរបស់អ្នកជំនាញដដែលថា ហេតុផលដែលធ្វើឱ្យតំបន់ទាំងពីរ មានប្រជាប្រិយភាពក្នុងការវិនិយោគ ច្រើនជាងគេ។ ប៉ុន្តែបើប្រៀបធៀបតម្លៃដីនៅតំបន់ទាំងពីរវិញ ទូលទំពូងហាក់មានតម្លៃក្រោមបឹងកេងកងពាក់កណ្ដាល។
លោក ថា បន្ថែមថា ដូច្នេះហើយតំបន់បឹងកេងកងបានស្រូបយកវិនិយោគិនច្រើនបង្កើនបាននូវសក្ដានុពល ព្រមទាំងតម្លៃដីឡើងថ្លៃផងដែរ ដែលមានតម្លៃប្រមាណជាង ៥០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ចំពោះតំបន់ទួលទំពូងមានតម្លៃចន្លោះពីជាង ២៥០០ទៅ៣០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។
«បឹងកេងកង ត្រូវបានគេស្គាល់ថាជាតំបន់ដែលប្រមូលផ្ដុំទៅដោយអគារពាណិជ្ជកម្ម និងលំនៅដ្ឋានសហកម្មសិទ្ធិកម្រិតខ្ពស់ប្រចាំនៅក្នុងរាជធានីភ្នំពេញ បច្ចុប្បន្ន ក៏នៅតែបន្តប្រជាប្រិយភាព និងទាក់ទាញគម្រោងអភិវឌ្ឍន៍ធំបន្ថែមទៀត»។ បើតាមការបញ្ជាក់បន្ថែមទៀតរបស់អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បន្តទៀតថា ថ្ងៃអនាគតបឹងកេងកងនៅតែជាតំបន់ដែលលេចធ្លោនៅក្នុងវិស័យអចលនទ្រព្យ និងមិនសូវមានដីទំនេរសម្រាប់អភិវឌ្ឍន៍ទៀតនោះទេ។
វត្តមាននៃសំណង់អគារជាច្រើនបានបង្ហាញខ្លួននៅក្នុងតំបន់បឹងកេង ដូចជាអគារពាណិជ្ជកម្ម អគារលំនៅដ្ឋានសហកម្មសិទ្ធិ អគារអាផាតមិន សណ្ឋាគារ អាហារដ្ឋានទំនើប ដែលភាគច្រើនសុទ្ធតែស្ថិតក្នុងកម្រិតខ្ពស់ទាំងអស់។ ក្រៅពីវត្តមាននៃសំណង់អគារខ្ពស់ៗ នៅមានគម្រោងជាច្រើនទៀតដែលនឹងបង្ហាញខ្លួននៅក្នុងតំបន់នោះ ដែលបម្រើដល់ផ្នែកទីផ្សារការិយាល័យជួល។ បើតាមការអះអាងរបស់អ្នកជំនាញ។
លោក បានឱ្យដឹងទៀតថា មានគម្រោងអគារមួយចំនួនកំពុងតែត្រៀមបង្ហាញខ្លួននៅក្នុងទីផ្សារការិយាល័យជួល ហើយគម្រោងទាំងនោះភាគច្រើនចាប់ពីកម្រិត B។ សម្រាប់កម្រិត A បច្ចុប្បន្ន នៅមានកម្រិតនៅឡើយ ដែលក្នុងនោះឃើញមាននៅក្នុងអគារវឌ្ឍនៈ អគារ Exchange Square ហើយមួយចំនួនទៀតនៅតំបន់កោះពេជ្រ៕
ដោយ៖ Moeun Dyna