Register Already an agent ? Login

ជំនួសឱ្យថ្ងៃឈប់សម្រាប់ចូលឆ្នាំ ៥ថ្ងៃ ថវិកាទទួលបានពីទេសចរជាតិ-អន្តរជាតិជាង ១០០លានដុល្លារ

ភ្នំពេញ៖ រយៈពេល ៥ថ្ងៃនៃការជួសឱ្យចូលឆ្នាំ មានចលនាទេសចរជាតិ-អន្តរជាតិក្នុងស្រុកចំនួន ១,៤៥៩,៣៨៦នាក់ បានដើរក្សាន្តគ្រប់ទីកន្លែងក្នុងតំបន់ទេសចរណ៍ និងរមណីយដ្ឋាននានា ក្នុងនោះជាតិប្រមាណ ១.៤៤៥.២៣៨នាក់ និងអន្តរជាតិប្រមាណ ១៤.១៤៨នាក់ ហើយបានទទួលចំណូលជាង ១០០លានដុល្លារ។

ការឈប់សម្រាករយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ទិដ្ឋភាព សែនសប្បាយរីករាយនៃគ្រួសារខ្មែរក្នុងឱកាសឈប់សម្រាកនេះ បានបង្ហាញយ៉ាងព្រោងព្រាតលើបណ្តាញសង្គមហ្វេសប៊ុក ដ៏មានប្រជាប្រិយភាពនៅកម្ពុជា។

សូមបញ្ជាក់ថា តាមរយៈសារព័ត៌មានអន្តរជាតិបានចុះផ្សាយថា កម្ពុជាឈរនៅលើកំពូលតារាងក្នុងបញ្ជីទិសដៅទេសចរណ៍មានសុវត្ថិភាពបំផុតនៅលើពិភពលោក ដោយសារមានបទប្បញ្ញត្តិសុខភាពអន្តរជាតិខ្ពស់ ហើយករណីឆ្លងជំងឺកូវីដ-១៩ មានកម្រិតទាប៕

ដោយ៖Moeun Dyna