
ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នៅវិមានសន្តិភាព ដែលមានសេចក្តីព្រាងគោលនយោបាយជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ អនុសញ្ញា។ បើតាមទព័រហ្វេសប៊ុកសម្ដេច ហ៊ុន សែន។
បើតាមទំព័រហ្វេសប៊ុក សម្ដេច ហ៊ុន សែន ឱ្យដឹងថា របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍មានដូចខាងក្រោម៖
សេចក្តីព្រាងគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥។ សេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យ ឧស្សាហ កម្មកម្ពូជាឆ្នាំ២០១៥-២០២៥ (IDP) ក្នុងឆ្នាំ២០១៧-២០១៨។

សម្ដេច បន្តថា ក្នុងនោះក៏មាន សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មក្រុងគីហ្កាលីនៃពិធីសារម៉ុងរ៉េអាល់ស្តីពីសាធាតុបំផ្លាញ ស្រទាប់អូហ្សូន។

បន្ថែមពីនោះក៏នៅមាន សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិក នៃអនុសញ្ញាមីណាម៉ាតាស្តីពីបារ៉ត។ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ អនុសញ្ញាស្តីពីបត្យាប័នរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង។ សម្ដេច បន្ថែមថា ជាមួយគ្នានេះ ក៏មាន សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្សី៕

ដោយ៖ Moeun Dyna