Register Already an agent ? Login

លោក គួច ចំរើន ប្រាប់ក្រុមហ៊ុនកោះពស់ បើកច្រកចេញចូលលើស្ពានកោះពស់ឱ្យប្រជាពលរដ្ឋឆ្លងកាត់កាត់ បង្កើនតំបន់ទេសចរណ៍ក្នុងខេត្តព្រះសីហនុ

ព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានចេញលិខិតជូនដំណឹងទៅ ក្រុមហ៊ុនកោះពស់ (ខេមបូឌា) អ៊ិនេវេសមិន គ្រុប អោលធីឌី នៅថ្ងៃទី១០ ខែសីហា នេះ បើចរាចរណ៍ជាសាធារណៈ ឱ្យប្រជាពលរដ្ឋចេញចូល លើស្ពានកោះពស់ ដែលស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ដើម្បីឆ្លើយតបនូវតម្រូវការរបស់ប្រជាពលរដ្ឋ និងបង្កើនតំបន់ទេសចរណ៍ឱ្យបានច្រើន។

នៅក្នុងលិខិតដដែល ចុះហត្ថលេដោយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា «ក្នុងដំណើរការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្ត សម្រាប់បម្រើដល់វិស័យទេសចរណ៍ រដ្ឋបាលខេត្តបាននឹងកំពុងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ ជិតរួចរាល់ជាស្ថាពរទៅតាមផែនការ និងបានរៀបចំកែលម្អ បើកលម្ហឆ្នេរសមុទ្រសម្រាប់ប្រជាពលរដ្ឋ បានសម្រាកកម្សាន្តដោយសេរី ដែលពីមុននៅតំបន់ឆ្នេរខ្លះបិទបាំង និងហាមឃាត់ការចេញចូលជាជាសាធារណៈ»។

 លោក អភិបាលខេត្តទេសចរណ៍តំបន់ឆ្នេរសមុទ្រ និងកំពង់ផែអន្តរជាតិទឹកជ្រៅបាន បន្តថា ក្នុងន័យនេះ ស្ពានកោះពស់ ក៏បានបិទច្រកទ្វារមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលធ្វើឱ្យសាធារណជនមានការថ្នាំងថ្នាក់ និងមិនពេញចិត្តមកលើរដ្ឋបាលខេត្ត។

លោក អភិបាលខេត្តឆ្នេរមានប្រជាប្រិយភាពរូបនេះ បានបន្ថែមថា ហេតុដូច្នេះ ដើម្បីឆ្លើយតបនូវតម្រូវការរបស់ប្រជាពលរដ្ឋ និងបង្កើនតំបន់ទេសចរណ៍ឱ្យបានច្រើនសម្រាប់ទាក់ទាញភ្ញៀងទេសចរមកកម្សាន្ត នៅខេត្តព្រះសីហនុឱ្យបានច្រើកុះករ រដ្ឋបាលខេត្តព្រះសីហនុ ស្នើលោកនាយក បើកចរាចរណ៍ជាសាធារណៈ នៅលើកោះពស់ ចេញចូលចាប់ពីថ្ងៃជូនដំណឹងនេះ៕

ដោយ៖ Moeun Dyna