Register Already an agent ? Login

អ្នកស្រី ប្រាក់ សាវី ទទួលបានចំណូល ពី១០០០០ទៅ ១៥០០០ដុល្លារ ក្នុង១ឆ្នាំ ពីផលក្រូចវល្លិ៍ ទុរេន និងផ្លែប៊ឺ

ភ្នំពេញ៖ អ្នកស្រី ប្រាក់ សាវី ដែលជាម្ចាស់ចម្ការ ក្រូចវល្លិ៍ ទុរេន និងផ្លែប៊ឺ បានទទួលចំណូលក្នុង១ឆ្នាំ ពី១០ ០០០ ទៅ១៥ ០០០ដុល្លារ​ លើផ្ទៃដីចំនួន ៧ហិកតា។ តាមការឱ្យដឹងពី លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបន្តថា ដោយសារចំណូលនេះហើយធ្វើឱ្យកូនពីរនាក់ ម្នាក់ចប់បរិញ្ញាបត្រច្បាប់ និងម្នាក់ទៀតចប់សញ្ញាបត្រវេជ្ជបណ្ឌិត ចំណែកកូនទី៣ កំពុងត្រៀមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២០នេះ។

លោក រដ្ឋមន្រ្តីបានបន្តទៀតថា អ្នកស្រី ប្រាក់ សាវី ដែលជាម្ចាស់ចម្ការខាងលើ រស់នៅក្នុងស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី។ លោក ថា ឃើញផល្លានុផលក្នុងចម្ការដុះលូតលាស់ ឱ្យផលបានល្អប្រសើរ អត់សរសើរមិនបានចំពោះការខិតខំប្រឹងប្រែងមើលថែរទាំដំណាំបានទទួលផលយ៉ាងល្អ និងចំណូលបានខ្ពស់ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ កូនៗបានរៀនសូត្រជ្រៅជ្រះ គ្រួសារជួបជុំ មានសុភមង្គល។

កត្តា វិជ្ជមានទាំងអស់នេះហើយគឺជាបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលស្របពេលដែលសេដ្ឋកិច្ចជាតិកំពុងប្រឈមនឹងបញ្ហាដែលបណ្តាលមកពីជំងឺឆ្លងកូវីដ-១៩ និងវិស័យមួយចំនួនកំពុងអសកម្ម។ ជាការបន្ថែមរបស់ លោក វេង សាខុន និង បានលើកទឹកចិត្ត អ្នកស្រី ខិតខំប្រឹងប្រែងបន្ថែមទៀតទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងធ្វើយ៉ាងណាធានាទាំងបរិមាណ និងគុណភាពសម្រាប់ផលិតផលផ្លែឈើក្នុងចម្ការ របស់អ្នកស្រី ដែលកំពុងមានសក្តានុពលទាំងក្នុងតំបន់ និងក្រៅតំបន់។

សូមរម្លឹកថា លោក វេង សាខុន បានចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សា ស្វែងរកយន្តការដោះស្រាយឱ្យបានច្បាស់ លាស់ ត្រឹមត្រូវពិតប្រាកដ សមស្របតាមនីតិវិធីច្បាប់ និងនីតិវិធីរដ្ឋបាលក្នុងការគ្រប់គ្រង និងចុះ បញ្ជីដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ និងដីសហគមន៍ជនជាតិដើមភាគតិច ការដោះស្រាយវិវាទដីធ្លី និងការរៀបចំផែនការប្រើប្រាស់ដីធ្លីនៅក្នុងខេត្តមណ្ឌលគិរី។

កិច្ចប្រជុំចខាងលើដឹកនាំដោយ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងៀបចំដែន និងចូលរួមពី លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ស្វាយ សំអៀង អភិបាលខេត្តមណ្ឌលគីរី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្រ្តីជំនាញនៃក្រសួងពាក់ព័ន្ធ អាជ្ញាធរខេត្ត ស្រុក និងឃុំពាក់ព័ន្ធ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅខេត្តមណ្ឌលគិរី៕

ដោយ៖ឌីណា