Register Already an agent ? Login

ផ្ទៃដីប៉ះពាល់ធ្វើឱ្យស្រូវរដូវវស្សាខូចខាតនៅខេត្តព្រៃវែងមានចំនួន ៧,៨៣៥ហិតា ស្មើនឹង ៨.៤៦ភាគរយ

ភ្នំពេញ៖ ផ្ទៃដីប៉ះពាល់ធ្វើឱ្យខូចខាតស្រូវរដូវវស្សា នៅក្នុងស្រុកចំនួន ៤ នៃខេត្តព្រៃវែងមានចំនួន ៧,៨៣៥ហិតា ស្មើនិង ៨.៤៦ភាគរយ ក្នុងនោះប៉ះពាល់ដោយសត្វល្អិត ១៥០ហិកតា និងប៉ះពាល់ដោយសាររាំងស្ងួត ៧,៦៨៥ហិតា។ បើតាមរបាយការណ៍របស់មន្ទីរកសិកម្ម ខេត្តព្រៃវែង។

របាយការណ៍បានបន្តថា ល្បឿនបង្កបង្កើនផលស្រូវវស្សា ល្បឿនភ្ជួរាស់ ៩២,៦១៣ហិកតា (ព្រោះសរុប ៩២,៦១៣ហិតា) ក្នុងនោះ -ស្រូវស្រាល ៤៤,៦៧២ហិកតា, -ស្រូវកណ្ដាល ៣៤,៩៥៧ហិតា, -ស្រូវធ្ងន់ ១២,៩៨៤ហិតា គិតជាភាគរយ ៣៧.០៥ភាគរយ។

របាយការណ៍មន្ទីរបានបន្តទៀតថា ល្បឿនបង្កបង្កើនផល និងឧស្សាហកម្មរយ:ពេលខ្លី រដូវវស្សាក្នុងនោះមានដូចជា៖ +ដំណាំឧស្សាហកម្ម អនុវត្តន៍ ៤,៨៣១ហិកតា មាន-ពោតក្រហម ២,៧៤០ហិកតា, -សណ្ដែកបាយ ៦៨ហិកតា, -ដំឡូងមី ១,០៣៥ហិកតា, -សណ្ដែកដី ៣៥ហិកតា, -ល្ង ២៧១ហិកតា, -អំពៅ ៦០២ហិកតា, -ឈូក ៨០ហិកតា។

+ដំណាំសាកវប្បកម្ម អនុវត្តន៍សរុប ៨៤១ហិកតា មាន-បន្លែគ្រប់មុខ ៨២៧ហិកតា, -ម្ទេសគ្រប់មុខ ៨ហិកតា, -ពោតស ៦ហិកតា។

ជាមួយគ្នានេះដែរ ល្បឿនប្រមូលផល និង(រយ:ពេលខ្លី) ក្នុងរដូវវស្សា +ដំណាំសាកវប្បកម្ម -ប្រមូលផលសរុប ២,៥២០តោន, -បន្លែគ្រប់មុខ ២,៥២០តោន៕

ដោយ៖ឌីណា