Register Already an agent ? Login

ជិត៦ខែដើមឆ្នាំ២០២០ កម្ពុជា បាននាំចេញបន្លែសុវត្ថិភាពទៅកាន់ប្រទេសបារាំង ឆេក និងហូឡង់ចំនួន ៥២,៧៦ តោន

ភ្នំពេញ៖ ក្នុងរយៈពេលជិត ៦ខែដើមឆ្នាំ២០២០ កម្ពុជា បាននាំចេញបន្លែសុវត្ថិភាពទៅកាន់ប្រទេសបារាំង, ឆេក និងហូឡង់ បានចំនួន ៥២,៧៦ តោន។ បើតាមគណីហ្វេសប៊ុក រដ្ឋមន្រ្តក្រសួងកសិកម្ម លោក វេង សាខុន ។

រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបញ្ជាក់ ក្នុង១ថ្ងៃ កម្ពុជា បាននាំចេញបន្លែសុវត្ថិភាពទៅកាន់ប្រទេសបារាំងចំនួន ១,៦តោន។

លោក បានឱ្យដឹងថា ក្រោមគម្រោងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុនៃក្រសួងកសិកម្ម បច្ចុប្បន្ន ប្រជាកសិករ រស់នៅភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល និងភូមិស្វាយជ្រុំ ឃុំបវេល ស្រុកបវេល ខេត្តបាតដ់ំបង បាននិងកំពុងទទួលជំនួយបច្ចេកទេស និងផ្ទះសំណាញ់ ពីក្រុមការងារអនុវត្តគម្រោង ជាមួយនឹងការតំរង់ទិសលើការផលិតបន្លែសុវត្ថិភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ដោយកម្រិតក្នុងការប្រើប្រាស់ជីកសិកម្ម និងថ្មំាពុលតាមបច្ចេកទេសការអនុវត្តន៌កសិកម្មល្អ៕

ដោយ៖ឌីណា