Register Already an agent ? Login

ការបង្កបង្កើនផលស្រូវរដូវប្រាំងទូទាំងប្រទេសបានចំនួន ៥៩៧ ៥០៨ហិកតាស្មើនឹង ១៣០% នៃផែនការចំនួន ៤៥៩ ៥៩៤ហិកតា

ភ្នំពេញ៖ នៅក្នុងខែមេសា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងនៅទូទាំងប្រទេសត្រូវបានបញ្ចប់ ដោយសម្រេចការដាំដុះបានចំនួន ៥៩៧ ៥០៨ហិកតាស្មើនឹង ១៣០% នៃផែនការចំនួន ៤៥៩ ៥៩៤ហិកតា។ បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម ស្ដីពីសភាពការណ៍កសិកម្ម ប្រចាំខែមេសា ឆ្នាំ២០២០ និងទិសដៅបន្ត។

របាយការណ៍ខាងលើបានបន្តថា ការចូលរួមទប់ស្កាត់បទល្មើសផ្សេងៗទៀតជាពិសេសបទល្មើសព្រៃឈើ បទល្មើសជលផលក្រោមកិច្ចសហការជាមួយកណៈកម្មការអន្តរក្រសួង ព្រមទាំងបទល្មើសចលនាសត្វដោយខុសច្បាប់ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។

ចំណែកឯការចុះធ្វើអធិការកិច្ចជីថ្នាំកសិកម្ម ការជំរុញការងារផ្សព្វផ្សាយកសិកម្មតាមគ្រប់រូបភាពបានប្រព្រឹត្តទៅក្រោមកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្មទៅតាមភារកិច្ចក្នុងស្មារតីទទួលខុសត្រូវ។ បើតាមរបាយការណ៍របស់ក្រសួងកសិកម្មដដែល៕

ដោយ៖ឌីណា