Register Already an agent ? Login

ប្រជាកសិករនៅខេត្តបាត់ដំបង បង្កើនផលស្រូវរដូវវស្សាបានចំនួន ១៨ ៣៨៩ហិកតា ស្មើនឹង ៥.៦៩%

ភ្នំពេញ៖ គិតមកត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ប្រជាកសិករនៅខេត្តបាត់ដំបងបាននឹងកំពុងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ក្នុងការងារបង្កបង្កើនផលស្រូវរដូវវស្សាសម្រេចបានចំនួន ១៨ ៣៨៩ហិកតា ស្មើនឹង ៥.៦៩ភាគរយ នៃផែនការដាំដុះស្រូវរដូវវស្សាឆ្នាំ២០២០ ចំនួន ៣២៣ ២០០ហិកតា។ បើតាមការឱ្យដឹងពីគណីហ្វេសប៊ុករដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន។

នៅថ្ងៃទី១២ ខែឆ្នាំខាងលើ មន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះជំរុញការដំាដុះបន្លែនៅតាមផ្ទះសំណាញ់ នៅសហគមន៍តាសីសាមគ្គី និងចុះពិនិត្យទីតាំងសាង់សង់កន្លែងលក់បន្លែសុវត្ថិភាព ហើយក៏បានបន្តចុះពិនិត្យមើលការបង្កបង្កើនផលស្រូវរបស់កសិករនៅភូមិ តាសី ឃុំតាម៉ឺន ភូមិបល្ល័ង្គក្រោម ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ បើតាម លោក វេងសាខុន។

រដ្ឋមន្រ្តីក្រសួងបានបន្តថា ទន្ទឹមនឹងនេះ មន្ត្រីក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មកសិកម្ម ក៏បានចុះប្រមូលទិន្នន័យសត្វល្អិត និងជំងឺលើដំណាំពោតស និងស្រូវ តាមរយៈប្រព័ន្ធកសិឧតុនិយម ដែលជាប្រព័ន្ធឱ្យដឹងមុនលើសមាសភាពចង្រៃលើដំណាំ នៅស្រុកមោងឬស្សី ស្រុកបាណន់ ខេត្តបាត់ដំបង។

បើតាមគណីហ្វេសប៊ុករបស់ លោក វេង សាខុនដដែល បានឱ្យដឹងបន្ថែនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅខេត្តកំពង់ចាម បានដាំដុះស្រូវរដូវវស្សាបានចំនួន ១១ ៥៨៥ហិកតា ស្មើនឹង ១៣,៤០ភាគរយ នៃផែនការ ៨៦ ៤៦១ហិតា។ លោក រដ្ឋមន្រ្តីបញ្ជាក់ សម្រាប់ដំណាំរួមផ្សំសម្រេចបាន ១៧ ៤១៣ហិកតា ស្មើនឹង ៣៥,០៨ភាគរយ នៃផែនការ ៤៩ ៦៣៣ហិកតា។

រដ្ឋមន្រ្តីក្រសួងកសិក​កម្ម បានបន្ថែមថា ដោយឡែក ការដាំដុះស្រូវរដូវវស្សានៅទូទាំងប្រទេសសម្រេច ការស្ទូង ព្រោះ និងបុកដាំ បានចំនួន​ ២២៤ ៦១៨ហិកតា ស្មើនឹង ៨,៦៨ភាគរយ នៃផែនការចំនួន ២ ៥៨៨ ១៣០ ហិកតា ក្នុងនោះ ស្រូវស្រាលចំនួន ១៤៤ ៤០៩ហិកតា ស្រូវកណ្តាលចំនួន ៣៨ ៥៨០ហិកតា ស្រូវធ្ងន់ចំនួន ៣៥ ៧៤៣ហិតា ស្រូវចម្ការចំនួន ១១៦ហិកតា ស្រូវឡើងទឹកចំនួន ៥ ៧៧០ហិកតា៕

ដោយ៖ឌីណា