Register Already an agent ? Login

កម្ពុជា បាននាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ ក្នុង១ថ្ងៃចំនួន ២១ ៦៥០,០៨តោន

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ កម្ពុជាបាននាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ ក្នុង១ថ្ងៃចំនួន ២១ ៦៥០,០៨តោន មានដូចជា ចំណិតដំឡូងមី, ដំឡូងស្រស់, គ្រាប់ស្វាយចន្ទី, ផ្លែក្រូចថ្លុង, ផ្លែស្វាយស្រស់, ផ្លែចេកស្រស់, សសៃគូយទាវ, បន្លែ និងអង្ករ។ បើតាមរបាយការណ៍អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម។

កសិផលខ្មែរចំនួនខាងលើ ចំណិតដំឡូងមី ៧ ៧៥០,០០តោ វៀតណាម-ថៃ, ដំឡូងមីស្រស់ ៨ ០០០,០០ តោន វៀតណាម-ថៃ, គ្រាប់ស្វាយចន្ទី ១ ២០០,០០តោ វៀតណាម, ផ្លែក្រូចថ្លុង ៣០០០,០០ ថៃ, ផ្លែស្វាយស្រស់ ៤០០,០០តោន វៀតណាម, ផ្លែចេកស្រស់ ២២០,២២តោន ចិន, សសៃគុយទាវ ៣១,២៥តោន បារាំង-ណែឌឺឡេន, បន្លែ​ ១,៦១២តោន បារាំង និងអង្ក ១ ០៤៧,០០តោន បារាំង-ហូឡង់-អង់គ្លេស-អ៊ីតាលី-ប៊ែលហ្សីក-ស្វីស-ហុងកុង-ម៉ាយូតូ និងកាណាដា៕

ដោយ៖ឌីណា