Register Already an agent ? Login

ធនាគារជាតិ ស្នើទៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ បន្ធូរបន្ថយថ្លៃសេវា និងលើកលែងការផាកពិន័យអតិថិជន ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០

ភ្នំពេញ៖ ធនាគាតិ នៃកម្ពុជា បានស្នើទៅគ្រប់គ្រឹះស្ថាន និងហិរញ្ញវត្ថុទាំងអស់ អនុគ្រោះបន្ធូរបន្ធយថ្លៃសេវា និងលើកលែងការផាកពិន័យផ្សេងៗចំពោះអតិថិជន នាពេលកំពុងកើតឡើងនៃវិបត្តិជំងឺកូវីដ-១៩។ បើតាមការជូនដំណឹងរបស់ធនាគារជាតិ នៃកម្ពុជានៅថ្ងៃទី២០ ខែមេសា នេះ។

ធនាគារជាតិបាន បន្តថា សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលបាននិងកំពុងអនុវត្តវិធានការនានា បានដាក់ចេញកន្ងងមក។

ធនគារជាតិបានស្នើដូច្នេះថា «ក្នុងស្ថានភាព ដែលពិភពលោក ក៏ដូចជាកម្ពុជា កំពុងប្រឈមនឹងរីករាលដាលនៃជំងឺកូវីដ-១៩ ស្នើសុំយោគយល់ពីគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្ដល់ការអនុគ្រោះបន្ថែមដល់អតិថិជន ដើម្បីជួយសម្រាលបន្ទុករបស់ពួកគាត់មួយកម្រិតទៀតក្នុងគ្រាលំបាកនេះ។ ដូចនេះ ការបន្ធូរបន្ថយកម្រៃសេវាផ្សេងៗពាក់ព័ន្ធនឹងឥណទាន និង/ឬ លើកលែងការផាកពិន័យផ្សេងៗចំពោះអតិថិជនរបស់ខ្លួន ចាប់ពីកាលបរិច្ឆេទនៃលិខិតនេះ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០»។

សូរម្លឹកថា កន្លងមកធនាគារជាតិ នៃកម្ពុជា ក៏បានស្នើឱ្យគ្រឹះស្ថានទាំងអស់ រៀបចំឥណទានឡើងវិញ ដើម្បីសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ចំពោះវិបត្តិជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ក្រោយការស្នើសុំរបស់ធនាគារជាតិ សមាគមគ្រឹះស្ថានហិរញ្ញវត្ថុ ក៏ប្រាប់ឱ្យពលរដ្ឋរាយការណ៍ព័ត៌មានពិតពីបញ្ហាលំបាកខ្លួន ទៅគ្រឹះស្ថានដើម្បីទទួលបានការអនុគ្រោះណាមួយ តាមរយៈការចរចាគ្នា៕