Register Already an agent ? Login

កម្ពុជានាំកសិផលទៅទីផ្សារអន្តរជាតិក្នុង១ថ្ងៃចំនួន ២៨ ២៤៩,៧៤តោន

ភ្នំពេញ៖ ក្នុង១ថ្ងៃ កម្ពុជានាំកសិផលទៅទីផ្សារអន្តរជាតិសរុបចំនួន ២៨ ២៤៩,៧៤តោន មានដូចជា ចំណិតដំឡូងមីក្រៀម, ដំឡូងមស្រស់, កាកសំណល់ដំឡូងមី, គ្រាប់ស្ចាយចន្ទី, ស្ករត្នោត, កៅស៊ូ, ដំណាំស្វាយ, ផ្លែស្វាយស្រស់, ផ្លែចេកស្រស់, ម្រេច, អង្ករ និងគ្រាប់ពោត។

ទីផ្សារដែលនាំកសិផល មានប្រទេស ថៃ, វៀតណាម, ​ចិន, កូរ៉េ, ជប៉ុន, ប៊េលហ្សីក។ សម្រាប់ ប្រទេសនាំអង្ករមានដូចជាប្រទេស បារាំង, ហូឡង់, អាល្លឺម៉ង់, អស្តាញ, អ៊ីតាលី, ប៊េលហ្សីក, ព័រទូហ្គេ, ដាម៉ាស, ស្លូវ៉ាគី, ចិន, ហុងកុង,ម៉ាកាវ, សឹង្ហបុរី, អូស្រ្តាលី, ញូហ្សែឡែន, អាមេរិក ​និងកាណាដា។ នេះតាមរបាយការណ៍របស់ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ការនាំចេញនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០៕

ដោយ៖ឌីណា