Register Already an agent ? Login

សហភាពអឺរ៉ុបនៅតែរក្សាជំហរគាំទ្ររដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមស្ដារសម្បទាសេដ្ឋកិច្ច-សង្គម ដែលប៉ះពាល់ដោយ កូវីដ-១៩

ភ្នំពេញ៖ សហភាពអឺរ៉ុបនៅតែរក្សាជំហរគាំទ្រយ៉ាងពេញទំហឹង ក្នុងការចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការស្ដារសម្បទាសេដ្ឋកិច្ច-សង្គម ដែលរងផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺកូវីដ-១៩។ ជាការបញ្ជាក់របស់ លោក ស្រី Camen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាកម្ពុជា តាមរយៈ Video conference ក្នុងចំនួបជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច កាលពីព្រឹកថ្ងៃទី២០ ខែមេសា នេះ។

តាមរយៈ Video conference មន្រ្តីជាន់ខ្ពស់ទាំងពីរខាងលើ ពិភាក្សាអំពីតម្រូវការរបស់កម្ពុជានិងលទ្ធភាពនៃការចូលរួមរបស់ សហភាពអឺរ៉ុបក្នុងការកាំទ្ររដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ និងស្ដារសេដ្ឋកិច្ចពីផលប៉ះពាល់នៃជំងឺដ៏កាចសាហាវនេះ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី២១ ខែមេសា នេះ។

នៅក្នុងកិច្ចពិភាក្សា លោក ស្រីទូត បាន បន្តថា ក្នុងស្មារតីនេះ សហភាពអឺរ៉ុប ដែលមានទីស្នាក់ការនៅ Brussel ទើបតែបានអនុម័តអនុញ្ញាតឱ្យបង្វែរហិរញ្ញប្បទានឥតសំណងសរុបចំនួន ៥៦លានអឺរ៉ុ (៦០លានដុល្លារអាមេរិក) ពីកម្មវិធីកំពុងដំណើរការមួយចំនួន ដែលហិរញ្ញប្បទានដោយសហភាបអឺរ៉ុប សម្រាប់យកមកហិរញ្ញប្បទានលើវិស័យគាំពារសង្គម ដែលការងារអាទិភាព និងបន្ទាន់របស់រដ្ឋាភិបាល ក្នុងការស្ដារសម្បទាសេដ្ឋកិច្ច-សង្គម ឡើងវិញពីវិបត្តិកូវីដ-១៩។

ស្ថិតក្នុងជំនួប តាម Video conference លោក រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសហភាពអឺរ៉ុបក្នុងកិច្ចសហការដ៏ល្អប្រសើរកន្លងមកជាមួយនឹងរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្នុងកាលៈទេសៈ បច្ចុប្បន្ន ពិភពលោកក៏ដូចជាកម្ពុជាកំពុងប្រឈម និងប្រយុទ្ធដោះស្រាយចំពោះវិបត្តិសាកលដិយសារកូវីដ-១៩។

លោក បានបន្តថា កម្ពុជាមិនបន្ធូរដៃទេ និងនៅតែរឹតបន្តឹង ដោយបុរេសកម្ម និងសកម្មភាពកាន់តែខ្លាំងថែមទៀត គឺបានបង្កើតនូវយន្តការជាយុទ្ធសាស្រ្តមុតស្រួច ទាំងលើសមរភូមិក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតកូវីដ-១៩ ព្រមទាំងលើការស្ដារសម្បទាសេដ្ឋកិច្ច-សង្គមឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់។ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបញ្ជាក់ ជំងឺដ៏កាចសាហាវនេះ មិនត្រឹមតែជាវិបត្តិសុខភាពសាធារណៈប៉ុណ្ណោះទេ តែវាក៏បានបង្កផលប៉ះពាល់អវិជ្ជមានដល់វិស័យសេដ្ឋផ្សេងៗ រួមមាន វិស័យកាត់ដេរ ទេសចណ៍ ធុរកិច្ចខ្នាតតូច និងមធ្យមផងដែរ៕

ដោយ៖ឌីណា