Register Already an agent ? Login

ក្រសួងកសិកម្មបញ្ជូនជនល្មើស ព្រៃឈើ សត្វព្រៃ និងកាប់រានដីព្រៃទៅតុលាការ ៦០៣ករណី ពិន័យ ៥៩៨ករណី ក្នុងចំណោម ជាង១ពាន់ករណី

ភ្នំពេញ៖ របាយការណ៍របស់ក្រសួកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំឆ្នាំ២០១៩ ឱ្យដឹងថា សំណុំរឿងបទល្មើសព្រៃឈើ សត្វព្រៃ និងកាប់រានដីព្រៃសរុបចំនួន ១ ២០១ករណី ដោយពិន័យអន្តរការណ៍ចំនួន ៥៩៨ករណី និងបញ្ជូនទៅតុលាការចំនួន ៦០៣ករណី។

របាយការខាងលើបានបន្តថា ចំពោះវត្ថុតាងនៃបទល្មើសព្រៃឈើដែលបានចាប់ឃាត់ និងដកហូតរួមមាន ឈើមូល-ជ្រុងចំនួន ៣៩៧ម៣ ឈើអារសរុបចំនួន ២ ៩៦៧ម៣ ឈើគ្រាក់ក្រញ៉ូង ២ម៣ សត្វព្រៃចម្រុះប្រភេទសរុបចំនួន ៤ ៤៨១ក្បាល និង ៨៧៦,៨០គីឡូក្រាម ផ្ទៃដីបានកាប់រានទំហំ ១ ៧៧៣ហិកតា ដែលមាននៅខេត្តកំពង់ឆ្នាំ ក្រចេះ ព្រះវិហារ ស្ទឺងត្រែង រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ ព្រះសីហនុ ពៅធិ៍សាត់ និងខេត្តបាត់ដំបង និងអនុផលព្រៃឈើ ព្រមទាំងឧបករណ៍សម្ភារផ្សេងៗមួយចំនួនទៀត។

ដោយឡែកចំពោះការត្រួតពិនិត្យនិងបង្រ្កាបបទល្មើសជលផល សំណុំរឿងបទល្មើសជលផលមានចំនួន ៣ ១០១ករណី ប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ថយចុះចំនួន ១០៣ករណី ក្នុងនោះបទល្មើសទឹកសាបចំនួន ២ ៨៧៣ករណី និងសុមុទ្រចំនួន ២២៨ករណី។  បើតាមរបាយការណ៍របស់ក្រសួងដដែល។

ផ្នែកជលផល ការនេសាទត្រីទឹកសាប ក្រសួងកសិកម្មបានឱ្យដឹងថា ដាយត្រីអនុវត្តចំនួន ១៤ ៣២០តោន ស្មើនឹង ១១៩,៣៣ភាគរយ នៃផែនការ ១២ ០០០តោន បៀបធៀបទៅនឹងឆ្នាំ២០១៨ថយចំចំនួន ២ ៦៥៥តោន។ ការនេសាទលក្ខណៈគ្រួសាដែននេសាទអនុវត្តចំនួន ៣២៦ ៥០០តោន ស្មើនឹង ៩៤,៦៤ភាគរយ ណៃផែនការ ៣៤៥ ០០០តោន បៀបធៀបទៅនឹងឆ្នាំ២០១៨ ថយចុះចំនួន ៣៤ ២៣០តោន។ ដូចគ្នានេះដែរ ការនេសាទគ្រួសារាមវាលស្រែអនុវត្តចំនួន ១៣៨ ០៣០តោន ស្មើនឹង ៩៥,១៩ភាគរយ នៃផែនការ ១៤៥ ០០០តោន បៀបធៀបទៅនឹងឆ្នាំ២០១៨ ថយចុះចំនួន ១៩ ២៧០តោន។

សម្រាប់ការនេសាទនៅសមុទ្រ អនុវត្តបានចំនួន ១២២ ២៥០តោន ស្មើនឹង ១១១,១៤តោន នៃផែនការ ១១០ ០០០តោន បៀបធៀធៀបទៅនឹងឆ្នាំ២០១៨ ថយចុះចំនួន ១ ១៥០តោន។

វារីវប្បកម្ម ការចិញ្ចឹមត្រីនិងបង្គាអនុវត្តបានចំនួន ៣០៧ ៤០៨តោន ស្មើនឹង ១០២,៤៧ភាគរយ នៃផែនការ ៣០០ ០០០តោន ប្រៀបធៀបទៅនឹងឆ្នាំ២០១៨ កើនឡើងចំនួន ៥៣ ៣៦០តោន។ ការចិញ្ចឹមក្រពើអនុវត្តបានចំនួន ៤១២ ៨១១ក្បាល ស្មើនឹង ១៣៧,៦០ភាគរយ នៃផែនការ ៣០០ ០០០ក្បាល ប្រៀបធៀបទៅនឹងឆ្នាំ២០១៨ កើនឡើងចំនួន ២ ៨១១ក្បាល។ ការភ្ញាស់កូនត្រីពូជអនុវត្តបានចំនួន ២២១ ៤០០ ០០០កូន ស្មើនឹង ៩២,២៥ភាគរយ នៃផែនការ ១៤០ ០០០ ០០០កូន ប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ថយចុះចំនួនប្រមាណ ១១ ៤០០ ០០០កូន។

ជាមួយគ្នានេះដែរ ការកែច្នៃផលនេសាទទឹកសាបក្នុងរដូវនេសាទអនុវត្ត ៧២ ០៧៥តោន ស្មើនឹង ៨៧,៩០ភាគរយ នៃផែនការ ៨២ ០០០តោន ប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ថយចុះចំនួន ៩២៥តោន។ ផលនេសាទសមុទ្រអនុវត្តបានចំនួន ៧ ១០៥តោន ស្មើនឹង ៧៨,៩៤ភាគរយ នៃផែនការ ៩០០០តោន ប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ថយចុះចំនួន ៣ ៦៣០តោន។ ការផលិតទឹកត្រីអនុវត្តបានចំនួន ៤៥ ០០០ ០០០លីត្រ ស្មើនឹង ៨១,៨២ភាគរយ នៃផែនការ ៥៥ ០០០ ០០០លីត្រ ប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ថយចុះចំនួន ១៣ ០០០ ០០០លីត្រ។

ក្រៅពីការផលិតដូចបានរៀបរាប់ខាងលើ ក៏មានការនាំចេញផលនេសាទផងដែរ ផលនេសាទអនុវត្តបានចំនួន ៩ ១៩០តោន ស្មើនឹង ៦១,២៧ភាគរយ ​នៃផែនការ ១៥ ០០០តោន ប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ថយចុះចំនួន ៣១០តោន។ ផលនេសាទកែច្នៃអនុវត្តបានចំនួន ៤ ៩១០តោន ស្មើនឹង ៩៨,២០ភាគរយ នៃផែនការ ៥០០០តោន ប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ថយចុះចំនួន ៩០តោន។

សូមបញ្ជាក់ចំណូលព្រៃឈើ ពីថ្លៃសួយសារព្រៃឈើសរុប ២៥ ៧២៩ ១៦៧ ៤៨៥រៀល និង១៤៨ ២៨១,៧០ដុល្លារ៕

ដោយ៖ឌីណា