Register Already an agent ? Login

ជិត៣០ឆ្នាំ កម្ពុជាបានទទួលហិរញ្ញប្បទានឥតសំណងពីអាមេរិក ប្រមាណ ១៥០០លានដុល្លារមេរិក

ភ្នំពេញ៖ ចាប់ពីឆ្នាំ១៩៩២​ ដល់ឆ្នាំ២០១៩ (២៧ឆ្នាំ) កម្ពុជាបានទទួលហិញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលអាមេរិក ប្រមាណ ១៥០០លានដុល្លារអាមេរិក សម្រាប់អនុវត្តទៅលើគម្រោងអភីវឌ្ឍន៍នានានៅកម្ពុជា ដែលផ្ដោតលើវិស័យដូចជា សុខាភិបាល កសិកម្ម និងបរិស្ថាន។ បើតាមសេចក្ដីប្រកាសព័ត៌មានក្រសួងសេដ្ឋកិច្ចនៅដើមខែធ្នូ ឆ្នាំ២០១៩។

 ក្រុមហ៊ុនអាមេរិកជាច្រើនបានមកដាក់ទុនវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់ ខណៈដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាការបន្តរបស់ក្រសួងសេដ្ឋកិច្ច និងបានបញ្ជាក់ «ការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីនេះ បានរួមចំណែកបង្កើតការងារ ព្រមទាំងប្រាក់ចំណូលជាច្រើនដល់ប្រជាជនកម្ពុជា»។

រដ្ឋាភិបាលអាមេរិក នឹងបន្តជួយដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈការផ្ដល់ហិរញ្ញប្បទានឥតសំណងសម្រា ប់កម្មវិធី សុខភាពសាធារណៈ និងការការអប់រំ, កម្មវិធីកសិកម្ម និងបរិស្ថាន, កម្មវិធីយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, ការផ្ដល់ជំនួយបច្ចេកទេស និងការការអភិវឌ្ឍធនធានមនុស្ស សំដៅរួមចំណែកដល់ការអភិវឌ្ឍកម្ពុជា។ ជាការលើកឡើងរបស់ លោក Patrick Murphy ឯកអគ្គរដ្ឋទូតរដ្ឋអាមេរិកថ្មីប្រចាំកម្ពុជា ក្នុងជំនួបជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩កន្លងទៅ។

លោក ទូតថ្មីនេះបានបញ្ជាក់ថា ក្រៅពីវិស័យខាងលើ រដ្ឋាភិបាលអារិក នឹងបន្តជួយដល់វិស័យឯកជនផងដែរ ក្នុងនោះដែរតាមរយៈលើកម្ពស់អភិបាលកិច្ច និងការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកវិនិយោគ និងពាណិជ្ជរវាងប្រទេសទាំងពីរ។

លោក អូន ព័ន្ធមុនីរ័ត្នបានថ្លែងអំណរគុណដល់រដ្ឋាភិបាលអាមេរិក ដែលបានជួយគាំទ្រ ដល់ការធ្វើកំណែទម្រង់នៅកម្ពុជា ជាពិសេស កំណែទម្រង់ខាងេះពន្ធដារ និងថិវកា ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលដឹកនាំដោយក្រសួងសេដ្ឋកិច្ច។

រដ្ឋមន្រ្តី្រក្រសួងកិច្ចកម្ពុជាបានបន្តថា រដ្ឋាភិបាលកម្ពុជា នឹងបន្តធ្វើកំណែទម្រង់លើកម្ពស់អភិបាលកិច្ច, កែលម្អបរិកាសវិនិយោគ, សាងសង់ហេដ្ឋារចនាសម្ព័ន្ធ, អភិវឌ្ឍធនធានមនុស្ស, បង្កើនល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការពង្រឹងសមត្ថភាបប្រគួតប្រជែងរបស់កម្ពុជា ដើម្បីរក្សាកំណើនសេដ្ឋកិច្ចខ្ពស់នៅក្នុងរបស់ពេលវែង៕

ដោយ៖ឌីណា