Register Already an agent ? Login

ក្រសួងបរិស្ថាន គ្រប់គ្រងតំបន់ការពារធម្មជាតិចំនួន ៥៦ លើផ្ទៃដីសរុបប្រមាណ ៧,៥លានហិកតា

ភ្នំពេញ៖ បច្ចុប្បន្នក្រសួងបរិស្ថាន បានគ្រប់គ្រងតំបន់ការពារធម្មជាតិចំនួន ៥៦ លើផ្ទៃដីសរុបប្រមាណ ៧,៥លានហិកតា ក្នុងនោះមានសហគមន៍តំបន់ការពារធម្មជាតិចំនួន ១៦៨ នៅទូទាំងប្រទេសគ្របដណ្តប់លើផ្ទៃដីព្រៃសរុបចំនួន ២៨៥ ៦០៩ ហិកតា។ បើតាមទំព័រហ្វេប៊ុកផ្លូវការក្រសួងបរិស្ថាន។

ក្រសួងបរិស្ថានបានបន្តថា សហគមន៍តំបន់ការពារធម្មជាតិចំនួន ២២ កំពុងដំណើរការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិ គម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិដោយវិស័យឯកជនខ្នាតធំ (ទំហំដីលើស១០ហិកតា) ចំនួន ១៧គម្រោង លើផ្ទៃដីសរុប ៩១២៨០ ហិកតា និងគម្រោង វិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច (ទំហំមិនលើសពី១០ហិកតា) មានចំនួន ១១៥គម្រោង លើផ្ទៃដីសរុបទំហំ ១០៧៧,៧៦ ហិកតា។

តំបន់ការពារធម្មជាតិនីមួយៗ មានប្រកបទៅដោយពិពិធធម្មជាតិ ដែលជាតំបន់មានសក្តានុពលទេចរណ៍ធម្មជាតិ បានទាក់ទាញនូវភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តជាច្រើន និងដើម្បីប្រើប្រាស់នូវវិស័យទេសចរណ៍ឱ្យអស់ពីសក្តានុពល ក្នុងការចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ។ ជាការបន្ថែមរបស់ក្រសួងបរិស្ថាន។

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចង្អុលបង្ហាញនូវចក្ខុវិស័យនវានុវត្តន៍ ក្រោមការផ្តួចផ្តើមផ្ទាល់របស់លោ បានឱ្យក្រុមការងារសិក្សាពិនិត្យលទ្ធភាពក្នុងការរៀបចំទីតាំងបោះជំរុំ(Camp Base) នៅឧទ្យានជាតិព្រះមុនីវង្ស«បូកគោ» ភូមិសាស្រ្តខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។

គម្រោងខាងលើ មានរៀបចំជាកន្លែងទស្សនាសម្រាកកម្សាន្តសម្រាប់សាធារណជនទូទៅ ក្នុងនោះមានដូចជា ទីកន្លែង មកបោះតង់សម្រាកសម្សាន្ត កន្លែងចំអិនអាហារ កន្លែងមើលកញ្ចុំផ្កាយ កន្លែងដើរព្រៃ កន្លែងស្នាក់នៅសម្រាប់ទេសច រណ៍ស្ងប់ស្ងាត់។

ជាមួយគ្នានេះដែរ ក៏មានកន្លែងកីឡាឡើងនិងចុះភ្នំ កន្លែងហ្វឹកហាត់កីឡាយោធា មជ្ឈមណ្ឌលបណ្តុះបណ្តាលមន្រ្តីឧទ្យានុរក្ស កន្លែងចុះឧទ្ធម្ភចក្រនៅលើកំពូលភ្នំ សួនច្បាររុក្ខជាតិ(Botanical Garden)។ល។ និងហេដ្ឋារចនាសម្ព័ន្ធនានាសម្រាប់បម្រើឱ្យគោលបំណងទេសចរណ៍ របស់សាធារណជនទូទៅ៕

ដោយ៖ឌីណា