Register Already an agent ? Login

ជិត២០ឆ្នាំ ក្រសួងដែនដី ចេញលិខិតអនុញ្ញាតសាងសង់សំណង់ជិត ៥ម៉ឺនគម្រោង លើផ្ទៃដីជាង ១៣១លានម៉ែត្រការ៉េ

ភ្នំពេញ៖ គិតចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានចេញលិខិតអនុញ្ញាតឱ្យសាងសង់ នៅទូទាំងប្រទេស បានចំនួន ៤៨,០០៤គម្រោង លើផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ១៣១,៩៤៣,៥៣៥ម៉ែត្រការ៉េ និងតម្លៃប៉ាន់ស្មានទុនវិនិយោគ សរុបប្រមាណ ៥១,០៣៥,១២៤,៤៥១ដុល្លារ លើគម្រោងអគារខ្ព់សៗ ចាប់ពី ៥ជាន់ឡើងទៅ។

នៅទូទាំងប្រទេស សំណងដែលមានខ្ពស់ៗមានចំនួន ១,៦២៤អគារ ក្នុងនោះអគារខ្ពស់ៗ ចាប់ពី ៥ជាន់ទៅ៩ជាន់ មានចំនួន ៨៧២អគារ។ អគារចាប់ពី ១០ជាន់ទៅ១៨ជាន់ មានចំនួន៦១អគារ។ អគារចាប់ពី ២០ជាន់ទៅ២៩ជាន់ មានចំនួន ១៥៦អគារ។ អគារចាប់ពី ៣០ជាន់ទៅ៣៩ជាន់ មានចំនួន៩៥អគារ និងអគារចាប់ពី៤០ជាន់ឡើងទៅមានចំនួន ៤០អគារ។ តាមការឱ្យដឹងពី លោកថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងដែនដី ថ្លែងក្នុងសន្និបាតបូកសរុបការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារ សុខាភ្នំពេញ។

នៅខេត្តព្រះសីហនុ មានអគារចាប់ពី ៥ជាន់ទៅ មានចំនួន ២៣៨អគារ គម្រោងបុរីលំនៅឋាន និងលំនៅឋានមានលក្ខណៈបុរីមានចំនួន ២៩៨គម្រោង និងបណ្ដុំលំនៅឋាន មានលក្ខណៈជាអគារ សហកម្មសិទ្ធិក្នុងរាជធានីភ្នំពេញ គិតចាប់ពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៩ មាចំនួន២២២៦៩ ចំណែកឯកជន។ ជាការថ្លែងរបស់ របស់ លោកថេង ច័ន្ទសង្វារដដែល៕

ដោយ៖KhmerHome

ប្រភព៖ដើមអំពិល