Register Already an agent ? Login

កសិផលកម្ពុជា ដែលបាននាំចេញទៅកាន់ប្រទេសអាស៊ី និងអឺរ៉ុបមានចំនួន ៧៣ ៧៤៣,៥៤តោន

ភ្នំពេញ៖ កសិផលកម្ពុជា ដែលបាននាំចេញទៅកាន់ប្រទេសអាស៊ី និងអឺរ៉ុប មានដូចជា ចំណិតដំឡូងមី ដំឡូងមីស្រស់ កាកសំណល់ដំឡូងមី ម្ទេសស្រស់ គ្រាប់ស្វាយចន្ទី បន្លែ ឈើអាកាស្យា ជ័រកៅស៊ូ ផ្លែស្វាយស្រស់ ទឹក-ញ ផ្លែចែកស្រស់ ថ្នាំជក់ អង្ករ និងស្រូវ។ បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។

បើតាមរបាយការណ៍ខាលើប្រទេសដែលនាំចេញទៅមាន ប្រទេសវៀតណាម៖ ចំណិតដំឡូងមី ២៧ ៥០០,០០តោន(ថៃផងដែរ), ដំឡូងមីស្រស់ ៣៥ ២៥០,០០តោន, ឈើអាកាស្យា ៩៦,០០តោន, ជ័រកៅស៊ូ ២៤៧,០០តោន(ចិនផងដែរ), ថ្នាំជក់ ១៨,០០តោន, ស្រូវ ៦ ៦៥៥,០០តោន។

ប្រទេសចិន៖ កាកសំណល់ដំឡូងមី ២៩៤,០០តោន, គ្រាប់ស្វាយចន្ទី ៤៣,៣៤តោន, ​ផ្លែចែកស្រស់ ៦០,០៦តោន។ បារាំង៖ បន្លែ ១,៩៩តោន, ផ្លែស្វាយស្រស់ ២,៥០តោន។ ថៃ៖ ម្ទេសស្រស់ ១ ៣២០,០០តោន។

សម្រាប់អង្គរ មានចំនួន ២ ២៥៥,០០តោន ដែលបាននាំទៅកានប្រទេសបារាំង, ហូឡង់, ប៊ែហ្សិក, អាល្លឺម៉ង់, ប៉ូឡូញ, អ៊ីតាលី, ឆែក, លីតូញ៉ា, ចិន, ហុងកុង, វៀតណាម, សិង្ហបុរី, អូស្រ្តាលី, ណូវែលហ្សេលេន, រុស្ស៊ីនិងម៉ាយូតេ៕