
ភ្នំពេញ៖ មន្រ្តីក្រោមឱវាទក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី លទ្ធផលចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់កម្មសិទ្ធិករ ២៥រាជធានី-ខេត្ត ចំនួន ៤៧៨៤បណ្ណ។ បើតាមរបាយការណ៍ដែលក្រសួងទទួលបានតាមបណ្ដារាជធានី-ខេត្ត។
តាមរបាយការណ៍ខាងលើបានបន្តឱ្យដឹងថា ចំនួនភូមិប្រកាសកំណត់តំបន់វិនិច្ឆ័យ មាន៣ភូមិ។ សរុបវិនិច្ឆ័យសរុបបាន ២៨៦៨ក្បាលដី។ វាស់វែងសរុបបាន ៣២៧៤ក្បាលដី។ បញ្ចូលទិន្នន័យសរុបបាន ៣១៦១ក្បាលដី។ គូរក្បាលដីសរុបបាន ២៩៦០ក្បាលដី។ បានបិទផ្សាយសាធារណៈចំនួន ២៥រាជធានី-ខេត្ត ដែលមាន ២ភូមិ ២,២២៤ក្បាលដី។ ក្នុង១ថ្ងៃ ចុះហត្ថលេខារួច ៦១៣២បណ្ណ និងបានចែក ៤៧៨៤បណ្ណ។

សរុបនៅក្នុងខែធ្នូ ចុះហត្ថលេខារួច ៥៦៦០១បណ្ណ និងបណ្ណចែកហើយចំនួន ៦០៧៤បណ្ណ។ បើតាមរបាយការណ៍ដដែល៕

ដោយ៖ឌីណា