Register Already an agent ? Login

មហាសន្និបាតបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាល និងប្រធាន CREA នឹងធ្វើឡើងនៅថ្ងៃទី៧ ស្អែកនេះ នៅសណ្ឋាគារ Raffles Le Royal

ភ្នំពេញ៖ ការបោះឆ្នោតជ្រើសរើសប្រធានសមាគម និងពិធីជួបជុំជប់លៀងប្រចាំឆ្នាំរបស់ សមាគមអ្នកជំនាញអចលទ្រព្យកម្ពុជា(CREA) នឹងធ្វើឡើងនាថ្ងៃសៅរិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារ Raffles Le Royal ចាប់ពីម៉ោង ២រសៀល រហូតដល់ម៉ោង ៩យប់។

នៅថ្ងៃស្អែកនេះ ថ្ងៃបោះឆ្នោត ជ្រើសរើសប្រធានសមាគមអ្នកជំនាញអចលនទ្រព្យហើយ បេក្ខជនប្រធានសមាគមមានពីររូប គឺ៖ ទី១ លោកស្រី ចែវ សុឃុន, KAT Appraisal Co., Ltd។ ទី២ លោក ចក់ ស៊ីណាត, Kraty Realty Co., Ltd

ការចូលរួមនេះគឺបើកសម្រាប់តែសមាជិក CREA ប៉ុណ្ណោះ និងមិនត្រូវបានបង់ប្រាក់ឡើយ។ ជាការបញ្ជាក់របស់ CREA ដែលបានផ្សាយតាមទំព័រហ្វេសប៊ុក កាលពីថ្ងៃទី៤ ខែធ្នូ នេះ៕

លោកស្រី ចែវ សុឃុន
លោក ចក់ ស៊ីណាត