Register Already an agent ? Login

ទោះជាការចាកចេញរបស់ជនជាតិចិនដ៏គគ្រឹកគគ្រេង ក៏ខេត្តព្រះសីហនុរក្សាលំនឹងសក្ដានុពលដដែល

ព្រះសីហនុ៖ ការចាក់ចេញយ៉ាងគគ្រឹកគគ្រេងពីសំណាក់ជនជាតិ កាលពី១ខែកន្លងទៅ មិនមែនមានន័យថា ទៅទាំងអ្នកវិនិយោគិនធំៗឡើយ។ ហើយអ្នកដែលទៅនោះសុទ្ធសឹងតែដឹងខ្លួនថា ការរឹតបន្តឹងច្បាប់របស់រដ្ឋាភិបាលកម្ពុជា បានបញ្ឈប់ផ្ដល់គោលការណ៍ និងអាជ្ញាបណ្ណអនុញ្ញាតប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉់ាស៊ីនអេឡិចត្រូនិកអនឡាញទាំងក្នុងនិងក្រៅប្រទេស។ ដូច្នេះ ពួកគេជាអ្នក ដែលលេងនូវល្បែងទាំងនេះមិនអាចបន្តបានក៏សម្រេចចាក់ចេញទៅ និងអ្នកមួយចំនួនទៀតដល់ពេលដែលត្រូវទៅវិញ ព្រមទាំងអ្នកទេសចរផងដែរ។ តិចតួចណាស់ សម្រាប់វិនិយោគិនចេញពីកម្ពុជា។

ការចាកចេញដ៏ច្រើនពីសំណាក់ជនជាតិចិននេះ មិនមែនមានន័យថាខេត្តជាប់សមុទ្រដែលមានកំពង់ផែស្វ័យតទឹកជ្រៅមួយនេះប្រែជាទៅថមថយឡើយ។ ផ្ទុយទៅវិញ ខេត្តជាប់សមុទ្រដ៏មានប្រជាប្រិយភាពមួយនេះបានរក្សាកំណើតសេដ្ឋកិច្ចរបស់ខ្លួនដដែល។ ពីព្រោះការចាកចេញនេះ មិនមានន័យថា ធ្វើឱ្យកំណើតទេសចរមានការធ្លាក់ចុះឡើយ ហើ យ បានទទួលមកវិញនៅកំណើតសេដ្ឋកិច្ច ពីសំណាក់អ្នកនិវិយោគិនចិនដែលមានការ គោរពនូវច្បាប់រកស៊ី ដោយប្រែមុខមាត់របស់ខេត្តមួយនេះមានសន្ទុះថែមទៀត។

ការវិនិយោគយ៉ាងច្រើនពីសំណាក់វិនិយោគិនចិន ក្នុងនោះសំណង់អាគាររីកដុះដាលយ៉ាងគំហុក រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ខេត្តនេះមិនមែនគ្រាន់តែជាគោលដៅទេសចរណ៍មួយមុខនោះទេ តែវាក៏នឹងក្លាយជាតំបន់ឧស្សាហកម្មទេសចរណ៍មួយដ៏សំខាន់ ដែលរួមមានក្លឹបកម្សាន្ត កាស៊ីណូ សុទ្ធតែជាប្រភព នៃចំណូលទាំងអស់។ ទោះបីជាមានការចាកចេញពីជនជាតិចិនដ៏ច្រើនក្តី ក៏ប៉ុន្តែសក្តានុពលរបស់ ខេត្តព្រះសីហនុនៅតែរក្សាបាននូវភាពនឹងធឹងដដែល។

អ្នកជំនាញអចលនទ្រព្យ Khmer Home.Com បានមានលើកឡើងថា មានតែការអនុវត្តច្បាប់ជនអន្តប្រវេសន្តប៉ុណ្ណោះ ទើបការគ្រប់គ្រង់ជនបរទេសមានប្រសិទ្ធភាព ហើយការចាកចេញដ៏ច្រើននៃជនជាតិចិននេះ មិនមានផលប៉ះពាល់ដល់ការអភិវឌ្ឍរបស់ខេត្តព្រះសីហនុឡើយ។ ពីព្រោះខេត្តជាប់សមុទ្រមានកំពុងផែស្វ័យតទឺកជ្រៅមួយនេះ នៅតែមានសន្ទុះ ហើយរក្សាបាននូវសក្ដានុពល។

ជនជាតិចិនដែលបានចាកចេញទាំងនោះមិនប្រាកដថា បានគោរពច្បាប់របស់កម្ពុជានោះទេ ក្រោយពីរដ្ឋាភិបាលបាន បញ្ឈប់ផ្ដល់គោលការណ៍ និងអាជ្ញាបណ្ណអនុញ្ញាតប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉់ាស៊ីនអេឡិចត្រូនិកអនឡាញ។ ជាករបន្តរបស់ អ្នកជំនាញដដែល និងបានបន្ថែមថា ហើយម្យ៉ាងទៀត រដ្ឋាភិបាលមានគោលការណ៍ច្បាស់លាស់ក្នុងការគ្រប់គ្រងជនអន្តប្រវេសន្ត មិនថាអ្នកវិនិយោគិនមករកស៊ីនោះទេ ប្រសិនជាមិនគោរពច្បាប់របស់កម្ពុជាពិតជាពិបាកហ្នឹងឈរជើងនៅបានយូរណាស់។

កាលពីថ្ងៃទី៩ ខែតុលានេះ លោក HONG ZUBIN ដឹកនាំគណ:ប្រតិភូវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចចិន ៤០ក្រុមហ៊ុន ចូលជួបពិភាក្សាការងារជាមួយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់ពីសក្តានុពលវិនិយោគ និងទេសចរណ៍នៅខេត្តព្រះសីហនុ។

លោក គួច ចំរើន បានប្រាប់ពីការរីកចម្រើនរបស់ខេត្ត ស្របតាមនយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់១ របស់លោកប្រធានាធិបតីចិន ស៊ី ជីងពីង និងគោលនយោបាយចតុកោណទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យខេត្តព្រះសីហនុ មានការរីកលូតលាស់ ក្រោមការដឹកនាំ របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងជំរុញការអភិវឌ្ឍទាក់ទាញវិនិយោគទុន ធ្វើឱ្យខេត្តទទួលបានវិនិយោគិនយ៉ាងច្រើនរយៈពេល ២ឆ្នាំនេះ ពិសេសអ្នកវិនិយោគចិន ។

រាជរដ្ឋាភិបាលបានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង ធ្វើឱ្យខេត្តមានការប្រែប្រួល ពីមុនខេត្តព្រះសីហនុ ជាខេត្តទេសចរណ៍មកដល់ពេលបច្ចុប្បន្ន ជាខេត្តពាណិជ្ជកម្មមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងដំណើការ និង ៤ទៀត កំពុងត្រៀមដំណើការ ទាក់ទាញក្រុមហ៊ុនប្រមាណជា៣០០ មកវិនិយោគ ផ្តល់ការងារជូនប្រជាពលរដ្ឋជាង ៨០.០០០នាក់ ។ ជាការបន្តរបស់អភិបាលខេត្តជាប់សមុទ្រ និងបានបន្ថែមថា ទន្ទឹមការរីកចំរើន បានធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់លូប្រឡាយកំពុងប្រឈមផងដែរ។

លោក បានបន្ថែមទៀតថា សម្តេច ហ៊ុន សែន បានជំរុញឱ្យក្រសួង ស្ថាប័ន ចុះមកជួយកសាងឡើងវិញនូវហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ ក្នុងក្រុងព្រះសីហនុ នៅរដូវប្រាំងខាងមុខ នឹងចាប់ផ្តើមដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាច្រើនខ្សែដើម្បីបម្រើឱ្យវិស័យទេសចរណ៍ និងវិនិយោគ។

សូមរម្លឹកថា រាជរដ្ឋាភិបាល និងឯកជនបានចំណាយទឹកប្រាក់ប្រមាណ ៥០០លានដុល្លារ ដើម្បីស្តារ និងជួសជុលថែទាំផ្លូវនៅខេត្តព្រះសីហនុចំនួន ២២ខ្សែដែលរងខូចខាតដោយគ្រោះធម្មជាតិ៕ 

ដោយ៖ឌីណា