Register Already an agent ? Login

ជនសង្ស័យប្រុសស្រី ៦នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួន ករណីជួញដូររក្សាទុក និងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី ៦នាក់ត្រូវបាន ប៉ូលិសខណ្ឌ៧មករា ឃាត់ខ្លួន កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង១៤និង៣០នាទី នៅចំណុចផ្ទះលេខ៥៩E៣ ផ្លូវ១២៨ ភូមិ០១ សង្កាត់មនោរម្យ ខណ្ឌ៧មករា ករណីជួញដូររក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន។ បើតាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិថ្ងៃទី១៥ ខែសីហា នេះ។

តាមការឱ្យដឹងពីនគរបាលខណ្ឌ៧មករា ជនសង្ស័យទាំង ៦នាក់ ក្នុងនោះ ២នាក់ ជាសន្តិសុខ, ម្នាក់ជា ជាងម៉ាស៊ីន ម្នាក់ទៀតជា នារីនៅរាំងក្រសាល ចំណែកនារី ២នាក់ទៀត គ្មានមុខរបរពិតប្រាកដ។ «ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំងនេះ ផ្នែកជំនាញ បានធ្វើតេស្តឃើញថា មានសារធាតុនៅក្នុងទឹកនោម និងកំពុងឃាត់ខ្លួន នៅធិការដ្ឋាននគរបាលខណ្ឌ៧មករា»។ ជាបញ្ជាក់របស់នគរបាលដដែល។

វត្ថុតាងដកហតបាន រួមមាន ៖ ម្សៅក្រាមពណ៌សថ្លាចំនួន ៦កញ្ចប់តូច, ទូរស័ព្ទដៃ ចុកពិលចំនួន ២គ្រឿង អាយផេត ចំនួន ១ គ្រឿង, ថង់តូចៗសម្រាប់ច្រកថ្នាំញៀនមួយចាំនួន, ស្លាកលេខរថយន្តចំនួន ២សន្លឹក, ឧបករណ៍សម្រាប់កែច្នៃ ប្រើប្រាស់ គ្រឿងញៀនមួយចំនួន, ម៉ូតូ ១គ្រឿង៕ ដោយ៖ឌីណា