Register Already an agent ? Login

ត្រឹម ១ខែកក្កដា អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ជិត ២០០នាក់ និងរបួសធ្ងន់ស្រាលជិត ៦០០នាក់

ភ្នំពេញ៖ រយៈពេលត្រឹមតែ ១ខែក្កដា ឆ្នាំ២០១៩ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានចំនួន ១៤១នាក់ និងរបួសសរុប ៥៩៨នាក់ (ធ្ងន់ ៣៤៥នាក់) ដែលបានកើតឡើង ៣៣៦លើក។ អ្នកស្លាប់ភាគច្រើនមាននៅភ្នំពេញ ខេត្តគំពង់ឆ្នាំង និងព្រះសីហនុ។ បើតាមកាផ្សាយគេហតំព័រអគ្គស្នងការដ្ឋាននគរបាលជាតិថ្ងៃទី១៥ ខែសីហា នេះ។

ក្នុងចំណោមអ្នកស្លាប់ចំនួន ១៤១នាក់ ភាគច្រើនជាអ្នកជិះម៉ូតូមានចំនួន ១០៥នាក់ ស្មើនឹង៧៤ភាគរយ (ប្រភេទ១២៥សេសេចុះក្រោម) ក្នុងនោះមិនពាក់មួកសុវត្ថិភាពមនចំនួន ៧៩នាក់ ស្មើនឹង៧៥ភាគរយ។ រថយន្តដឹកកម្មករជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន ២លើក នៅខេត្តស្វាយរៀង បណ្តាលឱ្យស្លាប់ចំនួន ២នាក់ និងរបួសចំនួន ៥៨នាក់។ ជាការបញ្ជាក់ របស់ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ។

«ជនរងគ្រោះជាមធ្យមក្នុងមួយថ្ងៃស្លាប់ចំនួន ៥នាក់ និងរបួសចំនួន ១៩នាក់»។ ជាការបញ្ជាក់ របស់ ហ៊ឹម យ៉ាន បានបន្តថា មូលបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍គឺ បើកបរលើសល្បឿនកំណត់៣២ភាគ មិនគោរពសិទ្ធិ២៤ភាគរយ មិនប្រកាន់ស្តាំ១៦ភាគរយ បត់៩ភាគរយ វ៉ាជែង១១ភាគរយ ស្រវឹង៤ភាគរយ កត្តាយានយន្ត៣ភាគរយ និងងងុយ១ភាគរយ។

អគ្គស្នងការរងនគរបាលជាតិរូបនេះបានបន្ថែមថា បើប្រៀបធៀបខែមិថុនា (ខែមុន) ឆ្នាំ២០១៩ គ្រោះថ្នាក់ថយចំនួន៦លើក(៣៣៦/៣៤២លើក)ស្មើនឹង២ភាគរយ ស្លាប់ថយ ២៤នាក់ (១៤១/១៦៥នាក់) ស្មើនឹង១៥ភាគរយ និងរបួសកើន១០៣នាក់ (៥៩៨/៤៩៥នាក់) ស្មើនឹង២១ភាគរយ។ ប៉ុន្តែ បើប្រៀបធៀបខែកក្កដា ឆ្នាំ២០១៨ គ្រោះថ្នាក់កើនចំនួន ៩៨លើក (៣៣៦/២៣៨លើក) ស្មើនឹង៤១ភាគរយ ស្លាប់កើនចំនួន ១១នាក់ (១៤១/១៣០នាក់)ស្មើនឹង៨ភាគរយ និងរបួសបានកើនចំនួន ២៣៧នាក់ (៥៩៨/៣៦១នាក់) ស្មើនឹង៦៥ភាគរយ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលរឹតបណ្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកប្រចាំខែកក្កដា នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានលើកទិសដៅពីចំណុចដើម្បីអនុវត្ត សម្រាប់ខែសីហានេះ។

ទី១. ពង្រឹងយន្តការដឹកនាំ និងគ្រប់គ្រងការងារសុវត្ថិភាពចរាចរណ៍នៅគ្រប់ថ្នាក់ ពិសេសនៅថ្នាក់រាជធានី-ខេត្ត និងមូលដ្ឋានជំរុញអនុវត្តឱ្យបានសម្រេចតាមផែនការយុទ្ធសាស្ត្ររបស់ គ.ស.ច.គ បង្កើនការត្រួតពិនិត្យសភាពការណ៍ និងដាក់ចេញវិធានការថ្មីៗក្នុងការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ឱ្យបានទាន់ពេលពិសេសចំពោះ អ្នកជិះម៉ូតូ រថយន្តដឹកកម្មករ អនុវត្តរបបប្រជុំត្រួតពិនិត្យការងារ និងរបបរាយការណ៍ទៀងទាត់ជាប់ជាប្រចាំ

ទី២. បន្តចូលរួមជម្រុញការផ្សព្វផ្សាយអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានទូលំទូលាយតាមគ្រប់រូបភាពជ្រើសរើសខ្លឹមសារអប់រំស្របតាមសភាពការណ៍ជាក់ស្តែង និងចាំបាច់ដោយស៊ីជម្រៅលំអិតតាមវ័យ និងតាមមុខសញ្ញារងគ្រោះ ពិសេសចំពោះអ្នកជិះទោចក្រយានយន្ត អ្នកបើកបររថយន្តដឹកកម្មករដឹកអ្នកដំណើរ និងទំនិញ តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន នៃការចុះផ្សព្វផ្សាយអប់រំដល់សាលារៀន រោងចក្រ សហគមន៍ ភូមិ ឃុំ ផ្កោតលើអ្នកជិះម៉ូតូ អ្នកបើកបររថយន្តដឹកកម្មករ អ្នកដែលបើកបររថយន្តធន់ស្រាលនិងធ្ងន់៕