Register Already an agent ? Login

ភ្ញៀវជាតិ-អន្តជាតិបានទៅកម្សាន្តនៅ ខេត្តមណ្ឌលគិរីរយៈពេល ៦ខែឆ្នាំនេះជាង ១៦ម៉ឺននាក់

មណ្ឌលគិរី៖ រយៈពេល ៦ខែ ឆ្នាំ២០១៩ ខេត្តមណ្ឌលគិរី បានទទួលភ្ញៀវជាតិ-អន្តរជាតិចំនួនប្រមាណ ១៦១.៨៣៥នាក់ ក្នុងនោះអន្តរជាតិប្រមាណ ៨.០២៤នាក់ បើធៀបទៅនឹង ៦ខែ ឆ្នាំ២០១៨ ភ្ញៀវទេសចរមានចំនួនប្រមាណ១២៧.២៧២នាក់ ក្នុងនេះទេសចរជាតិមានចំនួន ១២០.២៨៨នាក់ អន្តរជាតិចំនួន ៦.៩៨៤នាក់។ បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់មន្ទីរព័ត៌មានខេត្តមណ្ឌលគិរីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩។

ភ្ញៀវទេសចរមកទស្សនាក្នុងខេត្តមណ្ឌលគិរី មានកើនឡើងចំនួន ២៦.៥៣៩នាក់ ស្មើនឹង ២៧,១៥ភាគរយ ក្នុងនោះ ទេសចរជាតិកើន ២៧,៨៦ភាគរយ ហើយទេសចរអន្តរជាតិកើន ១៤,៨៩ភាគរយ។ បើតាមការឱ្យដឹងពី លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី។

កំណើនភ្ញៀវទេសចរមានការកើនឡើង ដោយសារនៅក្នុងខេត្តនេះ មានអាកាសធាតុត្រជាក់ សម្បូររមណីយដ្ឋានកំសាន្តនានា គូបផ្សំទៅហ្នឹងការរីកចម្រើននូវហេដ្ឋាររចនាសម្ព័ន្ធ ជាមួយគ្នានេះ មានសន្តិសុខសណ្តាប់ធ្នាប់ល្អ ដែលជាហេតុធ្វើឱ្យភ្ញៀវទេសចរពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើង។ ជាការឱ្យដឹងបន្ថែមរបស់ ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោកបញ្ជាក់៖ «ភ្ញៀវទេសចរភាគច្រើន ដែលមកកម្សាន្តនៅខេត្តមណ្ឌលគិរី គឺទៅទស្សនានៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា ភ្នំដោះក្រមុំ សមុទ្រឈើ នឹងរមណីយដ្ឋានជាច្រើនកន្លែងទៀត»៕ ដោយ៖ឌីណា