Register Already an agent ? Login

នគរបាលប្រឆាំងគ្រឿងញៀនខេត្តបញ្ជូន ជនសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញៀន ៦ទៅតុលាការ

សៀមរាប៖ នគរបាល ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសៀមរាបបានបញ្ជូនជនសង្ស័យដែលប្រើប្រាស់ និងជួញដូរគ្រឿងញៀន ៦នាក់ ទៅតុលាការដំបូងដើម្បីកាត់ក្ដី។ បើតាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិថ្ងៃទី១២ សីហា នេះ។

កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកពួក បានឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៦នាក់ នៅភូមិចំបក់ហែ ឃុំ-ស្រុកពួក ខេត្តសៀមរាប កាលពីថ្ងសទី៩ ខែសីហា ឆ្នាំ២០១៩។ នេះបើតាមការឱ្យដឹងពីការិយាល័យខាងលើ និងបានបន្តថា ក្នុងចណោមពួកគេទាំង ៦នាក់ (ស្រី២) មានម្នាក់គ្មានសារធាតុញៀនទេ។

ការិយាល័យដដែលបានឱ្យដឹងបន្ថែមទៀតថា ចំពោះវត្ថុតាងដែលចាប់បាននូវហ្នឹងកន្លែងរួមមាន៖ ម្សៅមេតំហ្វេតាមីនចំនួន៣០កញ្ចប់ ស្មើនឹងទំងន់៦៧.១ក្រាម ទាំងសំបកសម្ភារវេចខ្ចប់ ហើយនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត និងទូរស័ព្ទដៃ ៣គ្រឿង។

ក្រោយពីការសាកសួរស្រាវជ្រាវរបស់សមត្ថកិច្ចរួចជនសង្ស័យទាំង ៦នាក់ ត្រូវបានកម្លាំងនគរបាលជំនាញបញ្ជូនខ្លួនទៅសាលាដំបូងខេត្តសៀមរាបកាលពីល្ងាចថ្ងៃទី១១ ខែសីហាឆ្នាំ២០១៩នេះ៕

ដោយ៖ឌីណា