Register Already an agent ? Login

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ផ្តល់អាហារូបករណ៍១០០% ១៥០កន្លែង រយៈពេល ៤ឆ្នាំ

កំពង់ស្ពឺ៖ វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ (KIT) បានប្រកាសផ្តល់អាហារូបករណ៍ ១០០ភាគរយ សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ដែលមានចំនួន ១៥០កន្លែង រយៈពេល ៤ឆ្នាំ ដោយផ្តោតសំខាន់ទៅលើជំនាញ វិស្វកម្មកុំព្យូទ័រ និង ជំនាញគ្រប់គ្រងបដិសណ្ឋារកិច្ចអន្តរជាតិ។ បើតាមទំព័រហ្វេសប៊ុក KIT។

លក្ខខណ្ឌដើម្បីទទួលបានអាហារូបករណ៍ ពី KIT មានដូចខាងក្រោម៖

- មានអាយុចាប់ពី ១៦ឆ្នាំឡើង,

- មានសុខភាពល្អ,

- បានប្រឡងជាប់ញ្ញាបត្រទុតិយភូមិដំណាក់កាល ដើម្បីបានអារូបករណ៍,

- បានចុះឈ្មោះប្រឡងតាមគេហទំព័រហ្វេសប៊ុកនៃ KIT,

- បានប្រឡង IQ គណិតវិទ្យា និងភាសាអង់គ្លេស,

- ឆ្លងកាត់ការសម្ភាសដោយផ្ទាល់,

- ហើយនិងការចុះកិច្ចព្រមព្រៀងនៃអាហារូករណ៍។

ការចុះឈ្មោះដើម្បីចូលរួមសិក្ខាសាលា និងការប្រឡងយកអាហារូបករណ៍ ១០០រយភាគរយ របស់វិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ លើជំនាញវិស្វកម្មកុំព្យូទ័រ និងជំនាញគ្រប់គ្រងបដិសណ្ឋារកិច្ចអន្តរជាតិ កាលបរិច្ចេទចាប់ពីថ្ងៃទី៣១ ខែសីហា, ថ្ងៃទី៧ ខែកញ្ញា, ថ្ងៃទី១៥ ខែកញ្ញា, ថ្ងៃទី២២ ខែកញ្ញា, ថ្ងៃទី៥ ខែតុលា , ថ្ងៃទី១២ ខែតុលា, ថ្ងៃទី១៩ ខែតុលា, ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ មានទីតាំងនៅអាគារ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ស្ថិតក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

សម្រាប់អត្ថប្រយោជន៍ពីអាហារូបករណ៍នេះ សិស្សទទួលបានដូចជា សិក្សារយៈពេល ៤ឆ្នាំពេញ, មានអាហារ ៣ពេលក្នុង១ថ្ងៃ, ផ្ដល់សម្ភារសិក្សា, ផ្ដល់កន្លែងស្នាក់នៅរួមគ្នាជាមួយសិស្សដទៃទៀត, មានមធ្យោបាយធ្វើដំណើរពីភ្នំពេញទៅ KIT និងត្រឡប់មកវិញ។

ជាមួយគ្នានេះដែរ សិស្ស-និស្សិតដែលបានបញ្ចប់ថ្នាក់អាហារូបករណ៍រយៈពេល ៤ឆ្នាំ នៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ (Kirirom Institute of Technology- KIT) មានឱកាសបានទៅធ្វើការនៅប្រទេសជប៉ុន និងប្រទេសអាស៊ានមួយចំនួនទៀតផងដែរ។ ជាលទ្ធផលការបណ្ដុះបណ្ដាលរបស់វិទ្យាស្ថាន KIT និស្សិតជំនាន់ទី១ ទទួលបានឱកាសការងារ១០០ភាគរយ ដែល ៧០ភាគរយ បានទៅធ្វើការនៅប្រទេសជប៉ុន ហើយ ៣០ភាគរយ នៅកម្ពុជា។

គួររម្លឹលថា KIT ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៤ ដោយជនជាតិជប៉ុន លោក Takeshi Izuka អគ្គនាយកក្រុមហ៊ុន A2A Town Cambodia ដើម្បីផ្ដល់ការអប់រំប្រកបដោយគុណភាពខ្ពស់ជូនសិស្សកម្ពុជា ជាពិសេសទៅលើមុខវិទ្យាទាក់ទងទៅនឹងវិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្មកម្មវិធីកុំព្យូទ័រ។ សម្រាប់កម្មវិធីសិក្សារនៅ KIT ដូចជា៖ វិស្វករកុំព្យូទរ័ វិភាគប្រពន្ធ័កុំព្យូទ័រ បង្កើតប្រពន្ធ័កុំព្យូទ័រ គណនេយ្យ គ្រប់គ្រង ភាសារអង់គ្លេស និងជប៉ុនផងដែរ៕ ដោយ៖ឌីណា លីកាណូដូ