Register Already an agent ? Login

កម្ពុជា-តួកគី ក្រៅពីកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការសន្តិសុខ បានបន្ថែមកិច្ចប្រតិបត្តិការ៤ចំណុចសំខាន់ៗទៀត

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលតួកគី ក្រៅពីកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសន្តិសុខ ក៏បានបន្ថែមនូវកិច្ចសហប្រតិបត្តិការលើការងារសំខាន់ៗចំនួន ៤ចំណុចទៀត ដែលនិយាយអំពី «ការផ្លាស់ប្តូរបទពិសោធន៍»។ បើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលដំណើរទស្សនកិច្ចរបស់ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩។

ភាគីទាំងពីរបានឯកភាពគ្នាកំណត់យកកិច្ចសហប្រតិបត្តិការលើការងារសំខាន់ៗ ៤ចំណុចមានដូចខាងក្រោម៖

ទី១.ការផ្លាស់ប្តូរបទពិសោធន៍លើការងារគ្រប់គ្រង និងត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍នៅតាមទីប្រជុំជន។ 

ទី២.ការផ្លាស់ប្តូរបទពិសោធន៍លើការពង្រឹង និងពង្រិកភាពជាដៃគូ ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ។ 

ទី៣.កិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងលើកកម្ពស់សមត្ថភាពកងកម្លាំងនគរបាលព្រំដែនទឹក។ 

ទី៤.ការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍លើការងារដឹកនាំ និងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។

នៅក្នុងសេចក្ដីប្រកាសខាងលើបានឱ្យដឹងថា ក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោប់គ្នាទៅវិញទៅមកពាក់ព័ន្ធនឹងបម្រែបម្រួលជាសកលក្នុងបរិបទនៃវិស័យសន្តិសុខអន្តរជាតិ ជាពិសេសបានផ្តោតយកចិត្តទុកដាក់លើ ស ណ្ឋាន និងទម្រង់ថ្មីៗនៃបទល្មើសដែលអាចបង្កផលប៉ះពាល់ និងហានិភ័យដល់សន្តិភាព ស្ថិរភាព សន្តិសុខ សណ្ដប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៃប្រទេសសទាំងពីរ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានដដែលបាន រម្លឹកថា កិច្ចព្រមព្រៀងស្ដីពី «កិច្ចសហប្រតិបត្តិការសន្តិសុខ» រវាងរដ្ឋាភិបាលទាំងពីរ ដើតួរមូលដ្ឋានសំខាន់ក្នុងការបង្កើតនូវក្របខណ្ឌ សម្រាប់ពង្រីកកិច្ចប្រតិបត្តិការសន្តិសុខរវាងប្រទេសតាំងពីរ ដោយផ្តោតលើ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង។ ជាពិសេស ៖«ប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការជួញដូរអាវុធខុសច្បាប់ បទល្មើសបច្ចេកវិទ្យា បទល្មើសសម្អាតប្រាក់ ការរត់ពន្ធទំនិញខុសច្បាប់ ការរត់ពន្ធទេសន្តប្រវេសន៍ ទេសន្តប្រវេសន៍ខុសច្បាប់»។ ជាការបញ្ជាក់ ក្នុងសេចក្ដីប្រកាស និងបានបន្ថែមថា ព្រមទាំងការផ្លាស់ប្តូរទស្សនកិច្ចដកបទពិសោធន៍ការងារ និងបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីលើកកម្ពស់សមត្ថភាពនៅក្នុងជួរកម្លាំងអនុវត្តច្បាប់របស់កម្ពុជា៕

ដោយ៖ ឌីណា