Register Already an agent ? Login

CDC បានឯកភាពលើគម្រោងចំនួន១៥៣ ថ្មី ដែលមានទឹកប្រាក់វិនិយោគសរុបជាង ៥ពាន់លានដុល្លារ

ភ្នំពេញ៖ របាយការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈគណៈកម្មការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា រយៈពេល ៦ខែ ឆ្នាំ២០១៩ បានសម្រេចឯកភាពលើគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មសរុបមានចំនួន ១៥៣គម្រោង ក្នុងនោះគម្រោងក្រៅតំបន់សេដ្ឋកិច្ចពិសេសមាន ១១០គម្រោង និងគម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ៤៣គម្រោង។ ចំនួនទឹកប្រាក់វិនិយោគសរុបមានជាង ៥១៨១លានដុល្លារ ដែលអាចបង្កើតការងារបានជាង ១៦៧៣៣០កន្លែង។

បើប្រៀបធៀបរយៈពេល ៦ខែ ដូចគ្នាទៅនឹង ឆ្នាំ២០១៨ មាន១០៥គម្រោង ក្នុងនោះគម្រោងក្រៅតំបន់សេដ្ឋកិច្ចពិសេសមាន៧៤ និងគម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ៣១ ដោយក្នុងរយៈពេល ៦ខែ ឆ្នាំ២០១៨ ទឹកប្រាក់វិនិយោគសរុបមានជាង ៣០០០លានដុល្លារ៕

ដោយ៖ ឌីណា

ប្រភព៖ដើមអំពិល