Register Already an agent ? Login

លោក សាយ សំអាល់៖ ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាពសន្តិភាពជាកត្តាគន្លឹះ

ភ្នំពេញ៖ ឱកាសក្នុងការគិតគូរពេញលេញពីកិច្ចកាពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា សន្តិភាពជាកត្តាគន្លឹះ។ ជាការលើកឡើងរបស់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់។ បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២១០៩។

កត្តាសន្តិភាពនេះ គឺជួយឱ្យប្រជាពលរដ្ឋមានជីវភាពរីកចម្រើន មានការយល់ដឹងច្រើន និងមានសេចក្តីប្រាថ្នាខ្ពស់ជាងមុន ដែលតម្រូវឱ្យសិស្សានុសិស្សមានការសិក្សា ច្នៃប្រឌិត ក្នុងការអភិវឌ្ឍសមត្ថភាព និងចំណេះដឹងធ្វើជាសិស្សល្អ យុវជនល្អ និងពលរដ្ឋគំរូ សម្រាប់ប្រទេសជាតិទាំងមូល។ ជាការលើកឡើងរបស់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់។

ក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សជាបេក្ខជនបេក្ខនារីត្រៀមចូលប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីវេទិកា «យុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០១៩» នាព្រឹកថ្ងៃទី១៨ ខែកក្កដា នេះ នាទីស្តីការក្រសួង លោកសាយ សំអាល់ បានថ្លែងថា ជារៀងរាល់ឆ្នាំ ក្រសួងបរិស្ថានតែងតែរៀបចំនូវវេទិកាជជែកពិភាក្សាអំពីបរិស្ថាន ដើម្បីផ្តល់ឱកាសដល់យុវជននៅតាមបណ្តាសាកលវិទ្យាល័យ ឬគ្រឹះស្ថានឧត្តមសិក្សានានាធ្វើការសិក្សាស្រាវជ្រាវ និងចែករំលែកចំណេះដឹងរបស់ពួកគាត់ទៅកាន់សាធារណជនទូទៅ។

ក្នុងពិធីដដែល រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងបន្តថា កម្មវិខាងលើមានគោលបំណងអប់រំណែនាំឱ្យចូលរួមចំណែកក្នុងការថែររក្សាអភិរក្សបរិស្ថាន និងផ្លាស់ប្តូរផ្នត់គំនិតចេះស្រលាញ់បរិស្ថាន ប្រតិបត្តិបរិស្ថានល្អ ដោយគិតមកដល់ឆ្នាំនេះ គឺជាការប្រកួតលើកទី៣៩។

ដោយឡែកឆ្នាំនេះក្រសួងបរិស្ថាន ដែលមាននាយកដ្ឋានអប់រំបរិស្ថាននៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានសម្របសម្រួលរៀបចំវេទិកានេះ សម្រាប់សិស្សានុសិស្សកម្រិតវិទ្យាល័យក្នុងគោលបំណង ដើម្បីបញ្ជ្រាបចំណេះដឹងបន្ថែមដល់ប្អូនៗ ក្មួយៗសិស្សានុសិស្សឱ្យមានការយល់ដឹងច្រើនលើវិស័យបរិស្ថាន និងចែករំលែកនូវចំណេះ ដឹងទាំងនោះទៅកាន់សាធារណៈជនផងដែរ។ ជាការបន្ថែមរបស់ រដ្ឋមន្រ្តីវ័យក្មេងក្រសួងបរិស្ថាន។

រដ្ឋមន្រ្តីវ័យក្មេងរូបនេះ បានលើកទឹកចិត្ត និងកោតសរសើរដល់ប្អូនៗសិស្សានុសិស្ស ឱ្យមានការខិតខំប្រឹងប្រែងសិក្សានិងស្រាវជ្រាវបន្តទៀត ដើម្បីអប់រំសាធារណជនឱ្យយល់ដឹងអំពីបញ្ហា ដើម្បីស្វែងរកដំណោះស្រាយនានា ដើម្បីចូលរួមអនុវត្តទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាល ក្នុងគោលដៅថែររក្សាបាននូវការការពារ និងអភិរក្សបរិស្ថានធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព៕ 

ដោយ៖ ឌីណា