Register Already an agent ? Login

កម្ពុជាបោះទុនជិត៤០០លានដុល្លារ លើគម្រោងទិញអគ្គិសនី៤០០មេហ្កាវ៉ាត់ពីអាល្លឺម៉ង់ និងហ្វាំងឡង់

ភ្នំពេញ៖ ដើម្បីបំពេញតម្រូវការប្រើប្រាស់អគ្គិសនីនៅកម្ពុជានាពេលខាងមុខ អគ្គិសនីកម្ពុជាបានបោះទុនវិនិយោគជិត ៤០០លានដុល្លារ លើគម្រោងទិញអគ្គិសនី ៤០០មេហ្កាវ៉ាត់ ពីប្រទេសអាល្លឺម៉ង់ និងហ្វាំងឡង់។

យោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក “Kroko ក្រគរ ជួយ ក្រគរ” បានឲ្យដឹងថា ” ជាមួយនឹងការប្រកាសឈប់កាត់ភ្លើង ដោយការខ្វះអគ្គិសនីផ្គត់ផ្គង់ អគ្គិសនីកម្ពុជាបានវិនិយោគទុនជិត ៤០០លានដុល្លារលើរោងចក្រ ៤០០មេហ្កាវ៉ាត់ HFO/LNG នៅជិតរាជធានីភ្នំពេញ ដែលជាចំណែកមួយ នៃផែនការបន្ថែមអនុភាពចំនួនជាង ១០០០មេហ្កាវ៉ាត់ ទៀតសម្រាប់ឆ្នាំ២០២០”។

អគ្គិសនីកម្ពុជាបញ្ជាទិញម៉ាស៊ីន២០០ មេហ្កាវ៉ាត់ ពីអាល្លឺម៉ង់ និង២០០ មេហ្កាវ៉ាត់ទៀតពីហ្វាំងឡង់ ហើយក្រុមហ៊ុនចិនធំជាអ្នកសាងសង់។ គម្រោងនេះ នឹងផ្តើមដំណើរការនៅខែមេសា ឆ្នាំក្រោយ ៕  

ប្រភព : www.dap-news.com