Register Already an agent ? Login

រោងចក្រថាមពល អគ្គិសនីធ្យូងថ្មកម្លាំង ១០០មេហ្កាវ៉ាត់ នៅខេត្តព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់

ភ្នំពេញ៖ រោងចក្រថាមពលអគ្គិសនីធ្យូងថ្ម ដំឡើងដោយឡចំហាយ៥ និងប្រព័ន្ធម៉ាស៊ីនភ្លើង ៤ អាចផលិតថាមពលអគ្គិសនីបាន ១០០មេហ្គាវ៉ាត់ នៅខេត្តព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ។ នេះបើយោងតាមរដ្ឋបាល ខេត្តព្រះសីហនុ ។

លោក ZHOU HAIJIANG ប្រធានក្រុមហ៊ុន” ហូដូគ្រុប ” មានប្រសាសន៍ថា រយៈពេល ១០ឆ្នាំមកនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ អភិវឌ្ឍន៍លើផ្ទៃដី ៥គីឡូម៉ែត្រការ៉េ ដំណាក់កាលទីមួយទាក់ ទាញសហគ្រាសមកពីចិន អឺរ៉ុប និងបណ្ដាប្រទេសក្នុង តំបន់អាស៊ានមានចំនួន ១៦១សហគ្រាស ស្រូបយកកម្លាំងពលកម្ម ២៩.០០០នាក់ ចង្វាក់ផលិតកម្មមាន ដូចជាសំលៀកបំពាក់ កាបូប និងវ៉ាលីសម្ភារៈសំណង់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ បាយជាដើម ។ តំបន់សេដ្ឋកិច្ចពិសេស អភិវឌ្ឍន៍ដំណាក់កាលទី២ គម្រោងរោង ចក្រថាមពលអគ្គិសនីធ្យូងថ្ម ដំឡើងឡចំហាយ៥ និងប្រព័ន្ធម៉ាស៊ីនភ្លើង ៤ អាចផលិតថាមពលអគ្គិសនីបាន ១០០មេហ្គាវ៉ាត់ ។ ក្នុងដំណាក់កាលទី១ រោងចក្រអគ្គិសនី ដំឡើងឡចំហាយ៣ និងប្រពន្ធ័ម៉ាស៊ីនភ្លើង២ ។ ក្រោយបញ្ចប់ដំណាក់កាលទី១ រោងចក្រផ្គត់ផ្គង់ថាមពលអគ្គិសនីបាន ១៩០លានគីឡូវ៉ាត់ និងថាមពលកំដៅចំនួន ៥៤ម៉ឺនតោន ។

លោកបានបន្តថា រោងចក្រនេះធានានូវស្ថិរភាព នៃការផ្គត់ផ្គង់ថាមពលកម្ដៅ និងថាមពលអគ្គិសនីក្នុងតំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ លើកស្ទួយរចនាសម្ព័ន្ធអាជីវកម្ម និងពង្រីកទំហំអាជីវកម្ម ខ្សែចង្វាក់ផលិតកម្មលើកកម្ពស់ ប្រសិទ្ធភាពប្រកួតប្រជែង ក្នុងតំបន់ជំរុញការកសាង សេដ្ឋកិច្ចពិសេសដំណាក់កាលទី២ ដើម្បីជំរុញកសាងតំបន់ សេដ្ឋកិច្ចក្រុងព្រះសីហនុ ក្លាយជាគម្រោងឈ្នះឈ្នះនៃ “ខ្សែក្រវាត់មួយ ផ្លូវមួយ” ៕