Register Already an agent ? Login

អគ្គនាយកធនាគារអភិវឌ្ឍន៍ ជួបពិភាក្សាអំពីគំរោងគាំទ្រការដាំដុះបន្លែសុវត្ថិភាពនៅកម្ពុជា ជាមួយតំណាងក្រុមហ៊ុនបោះដុំ-លក់ បន្លែសុវត្ថិភាពប្រមាណ ជាង១០ក្រុមហ៊ុន

ភ្នំពេញ៖លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងសហការីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមប្រជុំពិភាក្សា អំពីគំរោងគាំទ្រការដាំដុះបន្លែសុវត្ថិភាពនៅកម្ពុជាជាមួយតំណាងក្រុមហ៊ុនបោះដុំ–លក់បន្លែសុវត្ថិភាពប្រមាណជាង១០ក្រុមហ៊ុនប្រចាំនៅរាជធានីភ្នំពេញ។

ក្នុងបណ្ដាញសង្គមហ្វេសប៊ុក របស់អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ អោយដឹងថាដោយគិតគូពីសុខមាលភាពប្រជាពលរដ្ឋក្នុងការប្រើប្រាស់បន្លែសុវត្ថភាព និងដើម្បីកាត់បន្ថយជាបណើ្ដរៗការប្រើប្រាស់បន្លែគីមីនិងគ្មានគុណភាពដែលនាំចូលដោយគ្មានប្រភពច្បាស់លាស់ ឯកឧត្តម កៅថាច បានរៀបចំកិច្ចប្រជុំជាមួយបណ្តាក្រុមហ៊ុនទទួលទិញបន្លែសុវត្ថិភាពក្នុងគោលបំណងដើម្បីពិភាក្សារិះរកវិធានការរួមក្នុងការលើកកំពស់ការប្រើប្រាស់បន្លែសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា។  

លោកកៅ ថាច បានជម្រាបជូនអង្គប្រជុំថា ធនាគារអភិវឌ្ឍន៍ជនបទក្នុងនាមជាធនាគាររដ្ឋបំរើអោយគោលនយោបាយរបស់ រាជរដ្ឋាភិបាលបានត្រៀមរួចជាស្រេចនូវកញ្ចប់ឥណទាន ក៏ដូចជាក្រុមការងារបច្ចេកទេសដើម្បីធ្វើការសហការជាមួយសហគមន៍អ្នកផលិតនិងក្រុមហ៊ុនអ្នកទទួលទិញ។ប៉ុន្តែ អ្វីដែលសំខាន់នោះគឺបញ្ហាទីផ្សារទន្ទឹមនឹងការផលិត បន្លែសុវត្ថិភាពមិនស្របតាមស្តង់ដារដែលជាហេតុធ្វើអោយ ការប្រគួតប្រជែងលើទីផ្សារមិនសូវទទួលបានលទ្ធផលល្អ។ អាស្រ័យហេតុនេះឯកឧត្តម កៅ ថាច ស្នើសុំអោយអង្គប្រជុំដែលជាភាគីអ្នកទិញបន្លែសុវត្ថិភាព ជួយទំលាក់ធាតុចូលសំខាន់ៗដើម្បីគាំទ្រគំរោងការប្រើប្រាស់ បន្លែសុវត្ថភាពផលិតដោយកូនខ្មែរដែរការណ៍នេះ នឹងនាំអោយប្រជាកសិករខ្មែរចំនេញព្រមទាំង ជួយលើកកំពស់ការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ផងដែរ។

អង្គប្រជុំបានសម្រេចបង្កើតក្រុមការងារមួយ ឡើងដោយមានតំណាងពីធនាគារអភិវឌ្ឍន៍ជនបទ ក្រុមហ៊ុនទិញ–លក់បន្លែសុវត្ថភាពដើម្បីធ្វើការសិក្សារួមគ្នា លើបញ្ហាទីផ្សារបន្លែនិងយន្តការណ៍គន្លឹះសំខាន់ៗដើម្បីអភិវឌ្ឍន៍ ការដាំដុះបន្លែសុវត្ថិភាពនៅកម្ពុជាអោយមានប្រសិទ្ធភាពខ្ពស់៕ 

ប្រភព : www.dap-news.com