Register Already an agent ? Login

នៅឆ្នាំ២០២១ ក្រសួងគ្រោងនឹងចុះបញ្ជីដីធ្លីនៅកម្ពុជា ឲ្យបាន១០០ភាគរយនៅទូទាំងប្រទេស

ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ គ្រោងចុះបញ្ជីដីធ្លីឲ្យបាន១០០ភាគរយនៅទូទាំងប្រទេសនៅឆ្នាំ ២០២១​។ ខណៈបច្ចុប្បន្ននេះ បានចុះបាន៧៤ភាគរយហើយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ចេញផ្សាយជាសាធារណ កាលពីថ្ងៃទី ២ ខែឧសភា បានបង្ហាញថា ការចុះបញ្ជីដីទូទាំងប្រទេស សម្រេចបានប្រមាណ៥,២លានក្បាលដី ស្មើនឹង ៧៤ភាគរយ នៃចំនួនក្បាលដីប៉ាន់ស្មានសរុប៧លានក្បាលដី គិតត្រឹមខែមេសា ឆ្នាំ២០១៩។

សេចក្តីប្រកាសព័ត៌មានដដែល បន្តថា ក្នុងចំណោមការចុះបញ្ជីដែលសម្រេចបាន មានការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបាន ៤,៦លានក្បាលដី និងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំបាន៦សែនក្បាលដី។ ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចសម្រចបាន ២៤សហគមន៍ ស្មើនឹង៦៨៤ ក្បាលដី។

ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់​បញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ការដាក់ទិសដៅសម្រេចនៃការចុះបញ្ជីក្បាលដីនេះ គឺដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ការគោរពសិទ្ធិរបស់ប្រជាពលរដ្ឋលើបញ្ហាដីធ្លី ការលើកកម្ពស់កម្រិតជីវភាព ការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ សន្តិសុខស្បៀង និងភាពសុខដុមនៃសង្គម។

ប្រភព : BEE