Register Already an agent ? Login

ចង់បានផ្ទះក្នុងក្តីស្រមៃ ប្រើវិធីសាមញ្ញទាំង៣នេះ បំណងប្រាថ្នាអ្នកនឹងសម្រេច

ពាក្យថាសន្សំ ខ្លី ស្រួលនិយាយ តែនៅពេលអនុវត្តវាពិតជាពិបាកណាស់សម្រាប់មនុស្សគ្រប់រូប គ្រប់គ្នា។ ការសន្សំទាមទារឲ្យអ្នក ចេះគ្រប់គ្រងអារម្មណ៍របស់បាន។

យ៉ាងណាមិញការសន្សំដើម្បីទិញផ្ទះ ក៏ជារឿងមួយដែលពិបាកផងដែរ ប៉ុន្តែដើម្បីសន្សំបានប្រាក់សម្រាប់ទិញផ្ទះថ្មី អ្នកប្រាកដថា គ្រួសាររបស់អ្នករឹងមាំហើយឬនៅ។

ខាងក្រោមនេះគឺជាគន្លឹះងាយៗចំនួន ៣ចំណុចនៃការរៀបចំថវិការ ដែលនឹងអាចជួយអ្នកក្នុងការសន្សំប្រាក់ និងការគ្រប់គ្រងហិរញ្ញវត្ថុក្នុងគ្រួសាររបស់អ្នក៖  

១. អ្នកត្រូវធ្វើបញ្ជីប្រាក់ចំណូលប្រចាំខែរបស់អ្នករួមទាំងប្រភពចំណូលគ្រប់យ៉ាងផ្សេងៗទៀតដែលមាន។ បន្ទាប់មកធ្វើបញ្ជីចំណាយទាំងអស់ដែលអ្នកត្រូវតែបង់ប្រចាំខែរួមមានដូចជា៖ ថ្លៃជួល(ផ្ទះ ឬថ្លៃផ្សេងៗ) ថ្លៃភ្លើង ការជួសជុលរថយន្ត ថ្លៃសាលាសម្រាប់កូន(បើមាន) ម្ហូបអាហារ ការចំណាយសម្រាប់កម្មវិធីសង្គម និងការកំសាន្តផ្សេងៗ។ និយាយជារួមការចំណាយទូទៅទាំងអស់សម្រាប់អ្នក និងគ្រួសាររបស់អ្នកត្រូវរាយក្នុងបញ្ជីឲ្យបានត្រឹមត្រូវ។

២. អ្នកត្រូវធ្វើបញ្ជីផ្សេងមួយទៀតដើម្បីដាក់រាល់ការចំណាយទាំងឡាយណាដែលមិនចាំបាច់ ហើយចំណាយទាំងនោះប្រហែលអាចមានដូចជា៖ ការញ៉ាំអាហារនៅខាងក្រៅ ទិញសំលៀកបំពាក់ថ្លៃៗ ការធ្វើដំណើរកំសាន្ត និងថ្លៃកាហ្វេ ឬស្រាបៀរ ជាដើម ទាំងនេះអាចជាការចំណាយដែលមិនចាំបាច់សម្រាប់អ្នកដែលមានន័យថាអ្នកអាចយកប្រាក់ទាំងនេះមកសន្សំទុកវិញ។ ប្រសិនបើអ្នកពិតជាចង់សន្សំប្រាក់ពិតមែនអ្វីដែលសំខាន់បំផុតគឺទាំងអ្នក និងគ្រួសាររបស់អ្នកត្រូវតែមានភាពច្បាស់លាស់ក្នុងការចំណាយណាដែលមិនចាំបាច់ (“កុំចំណាយបើមិនចាំបាច់”)។  

៣. អ្នកត្រូវកំណត់ឲ្យបានច្បាស់ថាមួយណាជាការចំណាយតាមតម្រូវការ និងមួយណាជាការចំណាយតាមចំណង់។ បន្ទាប់ពីស្វែងរកចំណុចទាំងពីរនេះបានហើយអ្នកអាចគ្រប់គ្រងថវិកា របស់អ្នកសម្រាប់ខែបន្ទាប់តាមរយៈការកាត់បន្ថយការចំណាយរបស់អ្នក។

ប្រសិនបើអ្នកអាចអនុវត្តន៍បែបនេះបានវាជួយឲ្យអ្នកចេះគ្រប់គ្រងការ ចំណាយបានល្អ និងជួយឲ្យការសំរេចចិត្តផ្នែកហិរញ្ញវត្ថុរបស់អ្នកកាន់តែប្រសើរឡើង។ ការគ្រប់គ្រងថវិកាកាន់តែប្រសើរជួយឲ្យអ្នកអាចសន្សំប្រាក់ប្រចាំខែបានកាន់តែច្រើន។

នៅទីបំផុតប្រសិនបើអ្នកធ្វើតាមគន្លឹះទាំងនេះ អ្នកនឹងភ្ញាក់ផ្អើលជាមួយនឹងចំនួនទឹកប្រាក់ដែលអ្នកសន្សំបានហើយលោកអ្នកនឹងមានប្រាក់ដើម្បីទិញផ្ទះថ្មី ។ 

ប្រភព : Bee