Register Already an agent ? Login

អបអរ! ជប៉ុនគ្រោងប្រើពេល៣ឆ្នាំឆ្នៃប្រឡាយបឹងត្របែកឲ្យក្លាយជាកន្លែងចិញ្ចឹមត្រី

យោងតាមការបង្ហោះសាររបស់អ្នកបង្កើតយុវជនសំរាម សាន ដារ៉ាវីត បានឲ្យដឹងថា ជប៉ុនមានគំរោង៣ឆ្នាំក្នុងការកែច្នៃប្រឡាយបឹងត្របែកឱ្យក្លាយជាកន្លែងចិញ្ចឹមត្រី ដូចទៅនឹងអ្វីដែលលោក បានស្រមៃ។

លោកបានបន្ថែមថា អ្វីដែលគួរយកចិត្តទុកដាក់បំផុតគឺធ្វើយ៉ាងណាឱ្យប្រជាជនយើងឈប់បោះសំរាមចូលទៅក្នុងប្រឡាយតទៅទៀត។ គេចាំតែជួយទេ ប៉ុន្តែអ្វីដែលយើងត្រូវធ្វើគឺជួយគ្នាជាមុនសិន ។ បងប្អូនប្រជាពលរដ្ឋដែលបានអានហើយសូមជួយមើលថែ និងជួយថែរក្សាទាំងអស់គ្នា ប្រជាជនយើង ទីក្រុងយើង ប្រទេសយើង ។

គួរឲ្យដឹងផងដែរថា លោក សាន ដារ៉ាវីត ដែលជាអ្នកបង្កើត យុវជនសំរាម បានបង្ហាញសកម្មភាព យ៉ាងមមាញឹក ក្នុងការនាំគ្នាទៅប្រមូល សម្រាមមួយថ្លុក នៅក្នុង តំបន់បឹងត្របែក ដែលមានទទឹងប្រហែលជាង 10មែត្រ និង បណ្តោយជិត ២០០មែត្រ តាំងពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។ ហើយនៅពេលថ្មីៗនេះ លោកបានបង្ហោះវីដេអូមួយ ដោយមានការតាំងចិត្តថា “ខ្ញុំសូមសន្យាថា មិនធ្វើឲ្យអ្នកទាំងអស់គ្នាខកបំណងនោះទេ ខ្ញុំនឹងធ្វើឲ្យប្រទេសកម្ពុជា គ្មានសម្រាម ទោះបីជាត្រូវប្រើរយៈពេលអស់មួយជីវិតក៏ដោយ”។

ប្រភព : Bee