Register Already an agent ? Login

ធនាគារនៅកម្ពុជា មានទ្រព្យសកម្មជាង៣០ប៊ីលានដុល្លារ សម្រាប់ចាក់បញ្ចូលក្នុងសេដ្ឋកិច្ច

ភ្នំពេញ៖ ខណ:ដែលគ្រឹះស្ថានធនាគារ នៅតែបន្តរីកចម្រើនជាបន្តបន្ទាប់គួរកត់សម្គាល់នោះ បានធ្វើឱ្យទ្រព្យសកម្មរបស់វិស័យធនាគារ មានកំណើនកើនឡើងរហូតប្រមាណជាង១៦,២% ស្មើនឹង៣១ប៊ីលានដុល្លារអាមេរិក ខណៈដែលឥណទានបានកើនឡើងប្រមាណ១៦,៤ ដល់៧០,៦ទ្រីលានរៀល។

យោងតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា នៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ ដើមទុនមានកំណើនប្រមាណ២២,៧% ដល់១៤,៨ទ្រីលានរៀល ក្នុងនោះកំណើនមូលនិធិកម្ចីប្រមាណ៣៣% កើនឡើងដល់៦,៦ទ្រីលានរៀល និងកំណើនប្រាក់បញ្ញើកើនដល់ប្រមាណ ២១,៥% ដល់៧៧,៨៨ទ្រីលានរៀល។

គ្រឹះស្ថានធនាគារ បានពង្រីកការផ្តល់សេវាឱ្យកាន់តែទូលំទូលាយ និងមានភាពងាយស្រួលជាងមុន តាមរយៈការពង្រីកសាខារហូតល់៨៦២សាខា ម៉ាស៊ីដកប្រាក់និងដាក់ប្រាក់ស្វ័យប្រវត្តិ(ATM)កើនដល់១,៥៩៣ម៉ាស៊ីន។ ចំនែកការប្រើប្រាស់ប័ណ្ណឥណ ទាននិងប័ណ្ណឥណពន្ឋ មានការកើនឡើងគួរឱ្យកត់សម្គាល់ ជាមួយនឹងកំណើន៣៦,៦% ដល់៨៨,៥៣៣ ប័ណ្ណ និង១៦,៤% ដល់១,៩លានប័ណ្ណ។

ឥណទានជាប្រភពទុនយ៉ាងសំខាន់ ដែលគាំទ្រដល់ការបង្កើត និងពង្រីកអាជីវកម្មនិងតម្រូវការប្រើប្រាស់ ដែលជាកត្តារួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍន៍សេ​ដ្ឋកិច្ចកម្ពុជា និងការបន្ថយភាពក្រីក្រ។

ឥណទានរបស់គ្រឹះស្ថានធនាគារ បានរួមចំណែកទៅលើវិស័យផ្សេងៗនៃសេដ្ឋកិច្ចរួមមាន៖ ការលក់រាយ១៧,៤% ការលក់បោះដុំកើន ១១,៧% កសិកម្ម រុក្ខាប្រមាញ់នេសាទកើន ៩,៤% សំណង់កើន ៩,៥% ការឱ្យខ្ចីទិញផ្ទះជាកម្មសិទ្ឋិផ្ទាល់ខ្លួន ៩,៤% សេវាកម្មមិនមែនរហិរញ្ញវត្ថុផ្សេងៗទៀត ៧,១% កម្មន្តសាល ៥.៩% ការជួញដូរអចលនទ្រព្យ ៦,៣% សណ្ឋាគារនិងភោជនីយដ្ឋាន៤,៥% និងវិស័យផ្សេងៗ១៨%។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា សុខភាពក្នុងវិស័យធនាគារនៅកម្ពុជា នៅតែមានភាពរីកចម្រើននិងឆ្ពោះទៅមុខ​ដោយរ៉ឹងមាំ ដោយសារគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់រដ្ឋាភិបាលផង និងការចូលមកដល់នៃធនាគារថ្មីៗកាន់តែច្រើនផង។លោកបន្តថា ការចូលមកដល់នៃធនាគារថ្មីៗ ធំៗ បាននាំមកនូវបច្ចេកវិទ្យាថ្មីៗ ដែលរួមចំណែកជួយពង្រឹងប្រព័ន្ឋធនាគារកាន់តែប្រ​សើរ។

លោកបន្តថា “បច្ចេកវិទ្យាថ្មីៗមិនត្រឹមជួយសម្រួល និងពង្រីកការអភិវឌ្ឈក្នុងវិស័យនេះទេ តែវិស័យនេះក៏បានចូលរួមបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ឲ្យមានសមត្ថភា ពកាន់តែល្អប្រសើរផងដែរ”៕

ប្រភព : Property area