Register Already an agent ? Login

ខេត្តព្រះសីហនុក្លាយជាគោលដៅវិនិយោគយ៉ាងគំហុកអាចនាំមកនូវផលអវិជ្ជមាន

ខេត្តព្រះសីហនុ៖ មួយរយៈចុងក្រោយនេះ កំណើនតម្រូវការអចលនទ្រព្យកើនឡើងជាបន្តបន្ទាប់នាំមុខដោយវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ ជាពិសេសកំណើនតួលេខខ្ពស់នៃជនជាតិចិន។  កាលៈទេសៈនេះក៏ផ្តល់ដល់ពលរដ្ឋមួយចំនួនក្នុងខេត្តនេះ បានមើលឃើញឱកាសសម្រាប់ការអភិវឌ្ឍសំណង់អគារដែលកំពុងមានតម្រូវការខ្ពស់បំផុតដោយឈរនៅបន្ទាប់ពីខេត្តសៀមរាប។

ប៉ុន្តែស្របគ្នានេះដែរ ការព្រួយបារម្ភ ក៏កើតមានខ្លាំងពីប្រជាជនក្នុងស្រុកដោយសារការកើនឡើងតម្លៃយ៉ាងឆាប់រហ័សបែបនេះ ដែលគេយល់ថា ការអភិវឌ្ឍអចលនទ្រព្យគួរតែឆ្លើយតបជាមួយនឹងកំណើនចំនួនភ្ញៀវទេសចរទូទៅ និងកំណើនសេដ្ឋកិច្ចជាតិ។

ការកើនឡើងនេះ អាចជួបនូវចំណុចវិជ្ជមាន ដូចជាប្រជាពលរដ្ឋក្នុងខេត្តសម្បូរការងារធ្វើទោះបីជាប្រាក់ខែថោកឬថ្លៃក៏ដោយ ប៉ុន្តែភាពអវិជ្ជមាន គឺភាពអនាធិតេយ្យនៃការសាងសង់អគារធំៗ នៅកន្លែងសាធារណៈដែលប្រជាជនធ្លាប់ទៅកម្សាន្តត្រូវបានហាមឃាត់ ហើយដីធ្លី និងទំនិញផ្សេងៗឡើងថ្លៃហួសប្រមាណ៕

ប្រភព៖ Post​​ Khmer