Register Already an agent ? Login

មន្រ្តីជាន់ខ្ពស់កម្ពុជា-អាល្លឺម៉ង់ ជួបពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រទេសទាំងពីរ

ភ្នំពេញ៖ លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Bärbel Kofler រដ្ឋលេខាធិការនៃក្រសួង សហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ និងជាសមាជិកសភាអាល្លឺម៉ង់ បានជួបពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ។

បើតាមជំនួបនេះ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ឈៀង យ៉ាណារ៉ា បានសម្តែងការស្វាគមន៍ លោកស្រី Bärbel Kofler ក្នុងការមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃ ខ្ពស់ចំពោះអាល្លឺម៉ង់។

លោក បានបន្តថា អាល្លឺម៉ង់បានបន្តប្តេជ្ញាផ្តល់ការគាំទ្រដល់កម្ពុជា និងចាត់ទុកកម្ពុជាជាដៃ តួសំខាន់ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ខ្លួន ជាពិសេសចំពោះសមិទ្ធផលដែលសម្រេចបានក្នុងកិច្ចសហ ប្រតិបត្តិការទ្វេភាគី ហើយសមិទ្ធផលទាំងនោះ គឺពិតជាបានរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ចពីជំងឺកូវិដ-១៩ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅកម្ពុជា។

ទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានបន្តនិងកំពុងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព ដោយផ្តោតលើធនធានមនុស្ស ពិពិធកម្មសេដ្ឋកិច្ច កំណើនវិស័យឯកជន ការអភិវឌ្ឍប្រកបដោយចីរភាព និងវឌ្ឍនភាពសេដ្ឋកិច្ចឌីជីថល។

បន្ថែមពីនេះ លោក ក៏បានបញ្ជាក់ជូនភាគីអាល្លឺម៉ង់ និងសង្កត់ធ្ងន់អំពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការប្តេជ្ញារក្សាការពារសិទ្ធិមនុស្ស និងសណ្តាប់ធ្នាប់សាធារណៈ ការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណេក ការបន្តលើកកម្ពស់ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

ជាពិសេស ជាមួយអង្គការក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលដើម្បីធានាឱ្យមានតម្លាភាព និងកិច្ចសន្ទនាក្នុងដំណើរការអភិវឌ្ឍន៍ជាតិ និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តការពារ និងពង្រឹងសន្តិភាព ស្ថិរភាព នយោបាយ និងសណ្តាប់ធ្នាប់សង្គម ដែលជាកត្តាមូលដ្ឋាន និងមិនអាចខ្វះបានសម្រាប់ការបន្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ ជាការបន្ថែម លោក ឈៀង យ៉ាណារ៉ា។

លោកស្រី Bärbel Kofler បានគូសបញ្ជាក់ថា គោលបំណងចម្បងនៃជំនួបនេះ គឺដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងកម្ពុជា និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ជាពិសេសកិច្ចចរចារស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាល ប្រទេសទាំងពីរ នាពេលខាងមុខ។

ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ទិសដៅគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា អភិបាលកិច្ច និងសិទ្ធិមនុស្ស ភាពជាដៃគូជាមួយអង្គការក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ក៏ដូចជាផ្លាស់ប្តូរយោបល់និងបទពិសោធន៍ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូនាពេលអនាគត។ ជាការបន្ត លោកស្រី Bärbel Kofler៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

RELATED ARTICLES

ក្រសួងកសិកម្ម នឹងរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ រយៈពេល ៣ថ្ងៃ ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញបច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យកសិស្បៀងអាហារនៅកម្ពុជា
Thu, 01 Oct 2026
សម្រាប់ឆ្នាំ២០២៧ ខាងមុខនេះ ប្រាក់ឈ្នួលគោល និងប្រាក់អត្ថប្រយោជន៍ ដែលបងប្អូនកម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ ទទួលបានក្នុងចន្លោះពីចំនួន ២៣១,៥ដុល្លារ ដល់ ២៤២,៥ដុល្លារក្នុងមួយខែ
Thu, 01 Oct 2026
ទីផ្សារមូលបត្រកម្ពុជា រំពឹងប្រមូលមូលធនបាន ១ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៦ ខណៈទំហំជួញដូរប្រចាំថ្ងៃកើនដល់ជិត ២លានដុល្លារ លើសការរំពឹងទុក
Thu, 01 Oct 2026