Register Already an agent ? Login

នៅរាជធានីភ្នំពេញ ខណ្ឌចំនួន៥ តម្លៃដីខ្ពស់ចាប់ពី ២,០០០ដុល្លារ ដល់ ៦០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ

ភ្នំពេញ៖ នៅក្នុងរាជធានីភ្នំពេញ មានខណ្ឌចំនួន៥ ដែលមានតម្លៃដីខ្ពស់ចាប់ពី ២,០០០ដុល្លារ ដល់ ៦,០០០ដុល្លារ គឺ ខណ្ឌ​បឹងកេងកង ខណ្ឌ​ដូនពេញ ខណ្ឌទួលគោក ខណ្ឌ៧មករា និងខណ្ឌចំការមន។ តាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន PropNex Cambodia។

តាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន PropNex Cambodia បានឱ្យដឹងថា ខណ្ឌ​បឹងកេងកង ​ជាតំបន់ដែលមានតម្លៃដីធ្លីខ្ពស់ជាង​គេក្នុងចំណោមបណ្តាខណ្ឌទាំងអស់របស់រាជធានីភ្នំពេញ។ តម្លៃដីធ្លី ​មានកម្រិត​ចន្លោះ​ជិត ៣.០០០​ ដល់ ​៨.០០០ដុល្លារ ​ក្នុងមួយ​ម៉ែត្រ​ការ៉េ​។

ទោះបីជា ខណ្ឌចំការមន នៅជាប់នឹងខណ្ឌបឹងកេងកងក្ដី ប៉ុន្តែតម្លៃដីមិនដូចគ្នាឡើងគឺ មានតម្លៃចន្លោះពី​ជិត ២,០០០ ដល់​ជាង ​៤,៣០០ដុល្លារ​ ​ក្នុងមួយម៉ែត្រ​ការ៉េ ជាតំបន់​អភិវឌ្ឍលើ​សំណង់អគារ​ខ្ពស់ៗ។

ចំណែក ខណ្ឌ​ដូនពេញ​ ក៏មានតម្លៃដីធ្លីខ្ពស់ប្រ​ហាក់​ប្រហែលនឹងខណ្ឌបឹងកេងកង​ដែរ ខណ្ឌនេះ​តម្លៃដីធ្លី ចន្លោះពី ​៣,០០០ ដល់ ​៧,០០០ដុល្លា​ ​ក្នុងមួយ​ម៉ែត្រការ៉េ​។ សម្រាប់ ​ខណ្ឌទួលគោក តម្លៃដីធ្លី​មានតម្លៃ​ចន្លោះពី​ ២,០០០ ដល់ជិត ​៦,០០០ដុល្លា​រ ​ក្នុងមួយម៉ែត្រការ៉េ។​ រីឯ ខណ្ឌ៧មករា តម្លៃ​ដីធ្លី មាន​ចាប់ផ្តើមពី​ជិត ​៣,០០០ ដល់ ៥,០០០​ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

គូសបញ្ជាក់ថា តម្លៃដីធ្លីនៅក្នុងខណ្ឌនីមួយៗនៅក្នុងរាជធានីភ្នំពេញនៅឆ្នាំ២០២២ មានការប្រែប្រួលអាស្រ័យតាមកម្រិតនៃការអភិវឌ្ឍ និងតម្រូវការនៃការប្រើប្រាស់ដីធ្លីជាក់ស្តែង។

ជាមួយគ្នានេះផងដែរ នៅមានខណ្ឌផ្សេងៗទៀត តម្លៃដីក៏មានការខុសគ្នាដែរ ក្នុងនោះមានដូចជា៖ ខណ្ឌឫស្សីកែវ តម្លៃដីធ្លី មានចាប់ពីប្រមាណ ១,០០០ដុល្លា​រ ​រហូត​ជិតដល់ ៣,០០០ដុល្លា​រ ក្នុងមួយម៉ែត្រការ៉េ។​ ខណ្ឌជ្រោយ​ចង្វា កំពុងក្លាយជាតំបន់លំនៅឋានថ្មីមួយ តម្លៃដីធ្លីនៅក្នុងខណ្ឌនេះ​មាន​តម្លៃរហូត ​ដល់ ២,៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។​

ខណ្ឌច្បារ​អំពៅ កំពុងមានសម្ទុះនៃការអភិវឌ្ឍក្នុងតំបន់នាពេលថ្មីៗនេះ តម្លៃដីធ្លីមានតម្លៃរហូតដល់​ជាង ​២,៥០០​ដុល្លារ​។ ខណ្ឌ​មានជ័យ ក៏មិនចាញ់គេឡើង តម្លៃដីធ្លីបានហក់ឡើង​​ជិត ​១,០០០ ជិតដល់ជាង ២,០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។​ ខណ្ឌសែនសុខ តម្លៃដីធ្លី មានចាប់ពី ៥០០ រហូត​ដល់ ១,៥០០ដុល្លា​រ​ ក្នុងមួយម៉ែត្រការ៉េ​។

ខណ្ឌពោធិ៍សែនជ័យ តម្លៃដីធ្លី មានចាប់ពី ២០០ រហូត​ដល់ ១,០០០ដុល្លា​រ​  ក្នុងមួយម៉ែត្រការ៉េ​។ ខណ្ឌ​ដង្កោ ​ ​តម្លៃដីធ្លី មានចាប់ពី ២០០ រហូត​ដល់ ១,០០០ដុល្លា​រ ក្នុងមួយម៉ែត្រការ៉េ​។ ខណ្ឌ​ព្រែកព្នៅ តម្លៃដីនៅតំបន់នេះ​មានភាពសមរម្យនៅឡើយ ដោយតំបន់ខ្លះអាចមានតម្លៃរហូតដល់ ៥០០ដុល្លារ ក្នុងមួយម៉ែត្រ​ការ៉េ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

RELATED ARTICLES

ក្រសួងកសិកម្ម នឹងរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ រយៈពេល ៣ថ្ងៃ ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញបច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យកសិស្បៀងអាហារនៅកម្ពុជា
Thu, 01 Oct 2026
សម្រាប់ឆ្នាំ២០២៧ ខាងមុខនេះ ប្រាក់ឈ្នួលគោល និងប្រាក់អត្ថប្រយោជន៍ ដែលបងប្អូនកម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ ទទួលបានក្នុងចន្លោះពីចំនួន ២៣១,៥ដុល្លារ ដល់ ២៤២,៥ដុល្លារក្នុងមួយខែ
Thu, 01 Oct 2026
ទីផ្សារមូលបត្រកម្ពុជា រំពឹងប្រមូលមូលធនបាន ១ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៦ ខណៈទំហំជួញដូរប្រចាំថ្ងៃកើនដល់ជិត ២លានដុល្លារ លើសការរំពឹងទុក
Thu, 01 Oct 2026