Register Already an agent ? Login

ទំហំពាណិជ្ជកម្មកម្ពុជា-ចិន មានចំនួនជិត ៩ពាន់លានដុល្លារ កើនឡើងជិត ៣៩% រយៈពេល ១០ខែឆ្នាំ២០២១

ភ្នំពេញ៖ រយៈពេល ១០ខែ ក្នុងឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងចិន មានចំនួនទឹកប្រាក់កើនរហូតដល់ ៨៩៣១លានដុល្លារ មានកំណើន ៣៨.៥៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ តាមតួលេខរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ដែលស្ថានទូតចិនប្រចាំកម្ពុជា បានផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១។

ស្ថាតទូតចិនប្រចាំកម្ពុជា បានស្រង់តួលេខរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាបន្តថា ក្នុងនោះ ទំហំនៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនមានចំនួនប្រមាណ ១២២២លានដុល្លារ មានកំណើន ៤៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។

ស្ថាតទូតចិន បានស្រង់បន្តថា រីឯទំហំនៃការនាំចូលពីប្រទេសចិនមកកាន់កម្ពុជាវិញមានចំនួនប្រមាណ ៧៧០៩លានដុល្លារ មានកំណើន ៣៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន មានកំណើនកើនឡើងទោះបីជាស្ថិតក្នុងបរិបទជំងឺកូវីដ0-១៩ក៏ដោយ ដែលបង្ហាញឱ្យឃើញពីភាពខ្លាំងក្លា និងមានកម្លាំងឥទ្ធិពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

បើតាមរបាយការណ៍របស់រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា រយៈពេល១១ ឆ្នាំ២០២១ កម្ពុជា នាំអង្ករទៅប្រទេសចិនមានបរិមាណសរុបចំនួន ២៦៥,២៤៤តោន (កើនឡើងចំនួន ៣០,៣០៤តោន ស្មើនឹង ១២.៩០%)។

ក្រៅពីអង្ករ ក៏នៅមានផលិតដូចជា គ្រាប់ស្វាយចន្ទីចំនួន ៤,៥៥២.៦៩តោន, ចំណិតដំឡូងមីក្រៀមចំនួន ៧០, ៧២០.១២តោន, ម៉្សៅដំឡូងមីមានចំនួន ២៧,៨០៧.៦០តោន, គ្រាប់ស្វាយចន្ទីមានចំនួន ៤,៥៥២.៦៩តោន, ផ្លែចេកស្រស់មានចំនួន ៣៤៩,៦៥៦.៤១តោន។

ផ្លែស្វាយស្រស់មានចំនួន ៦,៣៨.១៤តោន, ដំណាប់ស្វាយមានចំនួន ១៣ ២,៥៤.៤៦តោន, ទឹកស៊ីរ៉ូស្វាយមានចំនួន ១៤៨តោន, ថ្នាំជក់មានចំនួន ០,១០តោន។ ប៉ុន្តែ ការនាំកាកសំណល់ដំឡូងមីមានចំនួន ៨,១៨៥តោន (ថយចុះចំនួន -៣៤.១៥%)៕

ដោយ៖ មឿន ឌីណា (MNoeun Dyna)

RELATED ARTICLES

ក្រសួងកសិកម្ម នឹងរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ រយៈពេល ៣ថ្ងៃ ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញបច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យកសិស្បៀងអាហារនៅកម្ពុជា
Thu, 01 Oct 2026
សម្រាប់ឆ្នាំ២០២៧ ខាងមុខនេះ ប្រាក់ឈ្នួលគោល និងប្រាក់អត្ថប្រយោជន៍ ដែលបងប្អូនកម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ ទទួលបានក្នុងចន្លោះពីចំនួន ២៣១,៥ដុល្លារ ដល់ ២៤២,៥ដុល្លារក្នុងមួយខែ
Thu, 01 Oct 2026
ទីផ្សារមូលបត្រកម្ពុជា រំពឹងប្រមូលមូលធនបាន ១ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៦ ខណៈទំហំជួញដូរប្រចាំថ្ងៃកើនដល់ជិត ២លានដុល្លារ លើសការរំពឹងទុក
Thu, 01 Oct 2026