Register Already an agent ? Login

រយៈពេលជិត ១ខែឧសភានេះ CDC បានអនុម័តគម្រោងចំនួន៩ ដែលមានទុនវិនិយោគប្រមាណ ១១៥,៥លានដុល្លារ

ភ្នំពេញ៖ រយៈពេលជិត ១ខែ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងចំនួន៩ ដែលមានទុនវិនិយោគសរុបចំនួន ១១៥,៥លានដុល្លារ ដែលមានទីតាំងនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កំពង់ស្ពឺ តាកែវ បាត់ដំបង។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៩ ដូចខាងក្រោម៖

១.ក្រុមហ៊ុន RUIXUE (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ១៩៨ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានទុនវិនិយោគប្រមាណ ៤,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៩២៩កន្លែង។

២.ក្រុមហ៊ុន YIANKANG BIOLOGICAL TECHNOLOGY CO., LTD គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលមានទុនវិនិយោគប្រមាណ ២,៩លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២១០កន្លែង។

៣.ក្រុមហ៊ុន LESSO (CAMBODIA) TRADING CO., LTD គម្រោងបង្កើតរោងចក្រផលិតបំពង់ទីប ទុយោជ័រ និងបរិក្ខារបំពង់ជ័រ (PVC pipe fittings) គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃរកា និងភូមិត្រពាំងជូន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលទុនវិនិយោគប្រមាណ ៩,៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២០១កន្លែង។

៤.ក្រុមហ៊ុន SANTELYS PHARMACEUTICAL CO., LTD គម្រោងបង្កើតរោងចក្រផលិតឱសថ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលមានទុនវិនិយោគចំនួន ១២,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២១៥កន្លែង។

៦.ក្រុមហ៊ុន JIN BEI PALACE CO., LTD គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ១៩៥បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានទុនវិនិយោគប្រមាណ ៤៨,៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៨០កន្លែង។

៥.ក្រុមហ៊ុន KUANTECH (CAMBODIA) INTERNATIONAL CO., LTD គម្រោងបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ គ្រឿងបន្លាស់អេឡិចត្រូនិក ម៉ាស់អេឡិចត្រូនិក និងឧបករណ៍បន្សុទ្ធខ្យល់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានវិនិយោគប្រមាណ ២៩,៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៦២៨កន្លែង។

៧.ក្រុមហ៊ុន GREEN POWER BIOCHEMICAL CO., LTD គម្រោងបង្កើតរោងចក្រផលិតជីវគីមី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានទុនវិនិយោគប្រមាណ ២,៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២១៣កន្លែង។

៨.ក្រុមហ៊ុនCONTENDER COMPOSITE CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃស្តេច ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៤​លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៨៨នាក់។

៩.ក្រុមហ៊ុន OCEAN TREASURE DYEING & PRINTING CO., LTD៖ គម្រោងបង្កើតរោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ព ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានទុនវិនិយោគប្រមាណ ៣,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២១៨កន្លែង។

ដោយ៖ Moeun Dyna

RELATED ARTICLES

ក្រសួងកសិកម្ម នឹងរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ រយៈពេល ៣ថ្ងៃ ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញបច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យកសិស្បៀងអាហារនៅកម្ពុជា
Thu, 01 Oct 2026
សម្រាប់ឆ្នាំ២០២៧ ខាងមុខនេះ ប្រាក់ឈ្នួលគោល និងប្រាក់អត្ថប្រយោជន៍ ដែលបងប្អូនកម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ ទទួលបានក្នុងចន្លោះពីចំនួន ២៣១,៥ដុល្លារ ដល់ ២៤២,៥ដុល្លារក្នុងមួយខែ
Thu, 01 Oct 2026
ទីផ្សារមូលបត្រកម្ពុជា រំពឹងប្រមូលមូលធនបាន ១ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៦ ខណៈទំហំជួញដូរប្រចាំថ្ងៃកើនដល់ជិត ២លានដុល្លារ លើសការរំពឹងទុក
Thu, 01 Oct 2026