Register Already an agent ? Login

សម្ដេច ហ៊ុន សែន៖ ការផ្អាក EBA លែងមានឥទ្ធិពលអ្វីទាំងអស់សម្រាប់កម្ពុជា ស្ម័គ្រចិត្តបង់ពន្ធ ២០% ទៅ EU

«ការផ្អាកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះ EBA អាចជះឥទ្ធិពល អវិជ្ជមានបន្តិចបន្តួចដល់សេដ្ឋកិច្ចកម្ពុជា ឬពាណិជ្ជកម្មកម្ពុជា រវាងកម្ពុជា និងសហភាពអឺរ៉ុប»។ បើតាមបញ្ជាក់របស់ សម្ដេច ហ៊ុន សែន ដែលបានអញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី២៦ ស្តីពី «អនាគតរបស់អាស៊ី» ដែលរៀបចំឡើងដោយក្រុមហ៊ុននីកេ (Nikkei) របស់ជប៉ុន តាមរយៈប្រព័ន្ធវីដេអូ។

សម្ដេច នាយករដ្ឋមន្រ្តី បានថ្លែងបន្តទៀតថា ក៏ប៉ុន្តែដោយសារកូវីដ-១៩​​ ការផ្អាកផ្នែកខ្លះលែងមានឥទ្ធិពលអ្វីទាំងអស់ ដោយសារកូវីដ-១៩ មកលើសេដ្ឋកិច្ចកម្ពុជា​ ក៏ដូចជាសកលលោកទាំងមូល ក៏មានទំហំធំធេង។ ដូច្នេះ ការបង់ពន្ធ ២០ភាគរយ នៃប្រព័ន្ធអនុគ្រោះលែងមានទំងន់ទៅលើការខូចខាតដែលបានវាយលុក ដោយកូវីដ-១៩។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងដោយសង្កត់ធ្ងន់ថា ដើម្បីស្ដារសេដ្ឋកិច្ចសង្គមឡើងវិញ ឱ្យបានឆាបើរហ័ស រាជរដ្ឋាភិបាលកម្ពុជាយល់ឃើញថា បណ្ដាគ្រប់ប្រទេសក្នុងតំបន់ និងសកលលោកត្រូវបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ព្រមទាំងដោះស្រាយបញ្ហាពាក់ព័ន្ធនានា ដោយជៀសវាងឱ្យបាននៅការប្រកាន់ភ្ជាប់គោលនយោបាយគាប់ពារនិយមដែលយកមកគាំសង្កត់។

រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបន្ថែមថា  ហើយចំណុចនេះ យើងក៏បានដឹងអំពីការរិះគន់ថារាជរដ្ឋាភិបាលកម្ពុជា បានគាប់សង្កត់.....[….] គួរឱ្យសោកស្ដាយ ការសម្រេចដ៏អយុត្តិធម៌នេះ មិនស្របជាមួយនឹងការពិតជាក់ស្ដែងរបស់កម្ពុជា។ ប៉ុន្តែ នេះជាសិទ្ធិរបស់គេ (EU)។ សម្ដេច បានថ្លែងរម្លឹក​ កាលចូលកិច្ចប្រជុំនៅទីក្រុងតូក្យូថា មិនយកឯករាជ្យរបស់កម្ពុជា និងអធិបតេយ្យ ទៅដោះដូរនឹងភាពអនុគ្រោះពន្ធ ២០ភាគរយ ឬជំនួយណាទាំងអស់។

សម្ដេច បញ្ជាក់ និងសង្កត់ធ្ងន់ទៀតថា រឿងនេះ កម្ពុជានៅតែបន្តជំហានរបស់ខ្លួន ដោយមិនទាមទារអនុគ្រោះពន្ធ ២០ភាគរយ ពីEU ឡើយ ហើយកម្ពុជាបានត្រៀមខ្លួនរួចរាល់នូវការមិនវិលត្រឡប់មកវិញដែល EU អនុគ្រោះពន្ធ ដោយមិនចរចារ មិនប្រឆាំងតវ៉ា ឬជំទាស់ការអនុវត្តសេចក្ដីសម្រេចរបស់ពួកគេ។ សម្ដេច ថា យើងបន្តនាំទំនិញបង់ពន្ធ ២០ភាគរយ ទៅសហភាពអឺរ៉ុបជាធម្មតា​ យើងមានការលំបាក ប៉ុន្តែ អាចនឹងទទួលយកបាននៅការដែលប្រទេសមួយមិនអាចអនុវត្តច្បាប់របស់ខ្លួនឯងបាន តើយើងជារដ្ឋដែរទេ?

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី២៦ ស្តីពី «អនាគតរបស់អាស៊ី» ដែលរៀបចំឡើងដោយក្រុមហ៊ុននីកេ (Nikkei) របស់ជប៉ុន តាមរយៈប្រព័ន្ធវីដេអូ។ ក្នុងសន្និសីទនេះ រៀបចំឡើងក្រោមប្រធានបទ «ការរៀបចំសម័យកាលថ្មីក្រោយវិបត្តិកូវីដ៖ តួនាទីរបស់អាស៊ីក្នុងការស្តារពិភពលោកឡើងវិញ»៕

ដោយ៖ Moeun Dyna