Register Already an agent ? Login

អគារ Financial building ក្រុមហ៊ុន OCIC កំពង់សាងសង់ម្លៃ ៥០លានដុល្លារ នឹងបញ្ចប់នៅក្នុង២០២៤

ភ្នំពេញ៖ អគារ Financial building  នៅក្នុង​គម្រោង​អភិវឌ្ឍន៍​ទីក្រុង Olympia City របស់​ក្រុមហ៊ុន OCIC ដែលមានតម្លៃ ៥០លានដុល្លារកំពង់ដំណើរសាងសង់ គ្រោងនឹងបញ្ចប់ នៅឆ្នាំ២០២៤ខាងមុខនេះ។ បើតាមការថ្លែងឱ្យដឹងពី លោក ម៉េង ចំរើន ប្រធាន​គ្រប់គ្រង​នៃ​គម្រោង Olympia City។

អគារ Financial building ដែលមាន​ទីតាំង​ជាប់​របង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា ​សាងសង់​ឡើងជា​លក្ខណៈ​អគារ​ប្រើប្រាស់​ចម្រុះ​មានដូចជា ហាង​លក់ទំនិញ ភោជនីយដ្ឋាន និង​មន្ទីរ​សម្រាក​ព្យាបាល​ជាដើម​។ បើតាមការបញ្ជាក់របស់ លោក ម៉េង ចំរើន បានបន្តថា អគារ​នេះ​នឹង​ចែកចេញ​ជា ២៧​ល្វែង ​ដោយ​ល្វែង​នីមួយៗ​មាន​ទទឹង ៨,២ ម៉ែត្រ បណ្តោយ ២៤ម៉ែត្រ និង​មាន​មួយចំនួន​កម្ពស់ ១០ ជាន់ និង​ខ្លះទៀត​កម្ពស់ ៨ជាន់ ចំណែក​នៅក្រោម​ដី ១ ជាន់​ (​លក្ខណៈ​ឯកជន​) និង​ចំនួន ២​ជាន់​ទៀត ​ប្រើប្រាស់​ជា​ចំណត​រួម​។

​លោក បានបន្តទៀតថា តម្រូវការ​ទីផ្សារ​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន OCIC ធ្វើការ​សាងសង់​អគារ Financial building ឡើង​ ហើយអគារ​នេះ​ នឹងមាន​លក្ខណ​ពិសេស ព្រោះ​វា​ត្រូវ​រចនា​ឡើង​សម្រាប់​ការប្រើប្រាស់​ចម្រុះ។ លោក ថា អគារ​ លក្ខណពិសេស ព្រោះ​គ្រាន់តែ​ការសាងសង់ ក្រុមហ៊ុន​គ្រោង​នឹង​ចំណាយ​ប្រមាណ ៥០​លាន​ដុល្លារ ខណៈ​តម្លៃ​ដី​មិនត្រូវ​បូក​បញ្ចូល​នោះទេ​។

ក្នុង​ការដ្ឋាន​គម្រោង Olympia City ទាំងមូល បច្ចុប្បន្ន​មាន​ក្រុមកម្មករ​ប្រមាណ​ជាង ២០០នាក់​ជា​រៀងរាល់ថ្ងៃ​។ បើតាមការបន្ថែមរបស់ ប្រធានគ្រប់គ្រងនៃគម្រោង Olympia City លោក ម៉េង ចំរើន ថា ចំនួន​នេះ​ទាប​ជាង​មុន​បន្តិច ដោយសារ​ក្រុមហ៊ុន​ចង់​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩ ដែល​កំពុង​កើនឡើង​ខ្ពស់​នៅក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០កុម្ភៈ​។

Olympia City គឺជា​គម្រោង​វិនិយោគ​ដ៏ធំ​មួយ​របស់​ក្រុមហ៊ុន OCIC ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​លើ​ផ្ទៃដី​ជាង ៧ហិកតា​។ នៅក្នុង​គម្រោង​នេះ​មាន​អគារ​សរុប ១២ ដែល​រួមមាន​អគារ​ខុនដូ ផ្សារ​ទំនើប អគារ​ពាណិជ្ជកម្ម អគារការិយាល័យ និង​សណ្ឋាគារ​ជាដើម​។

ចាប់ផ្តើម​សាងសង់​នៅក្នុង​អំឡុង​ឆ្នាំ​២០១២ បច្ចុប្បន្ន​ មាន​អគារ​ខុនដូ​ចំនួន ៤ អគារ​ការិយាល័យ​ចំនួន ២ សណ្ឋារគារ ចំនួន​ ១ សាលារៀន ចំនួន​ ១ និង​ផ្សារ​ទំនើប​ចំនួន ១ បានបញ្ចប់​ការសាងសង់ និង​បើក​ដំណើរការ​ហើយ​៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

ដោយ៖ Ma Dynoeun

RELATED ARTICLES

ក្រសួងកសិកម្ម នឹងរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ រយៈពេល ៣ថ្ងៃ ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញបច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យកសិស្បៀងអាហារនៅកម្ពុជា
Thu, 01 Oct 2026
សម្រាប់ឆ្នាំ២០២៧ ខាងមុខនេះ ប្រាក់ឈ្នួលគោល និងប្រាក់អត្ថប្រយោជន៍ ដែលបងប្អូនកម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ ទទួលបានក្នុងចន្លោះពីចំនួន ២៣១,៥ដុល្លារ ដល់ ២៤២,៥ដុល្លារក្នុងមួយខែ
Thu, 01 Oct 2026
ទីផ្សារមូលបត្រកម្ពុជា រំពឹងប្រមូលមូលធនបាន ១ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៦ ខណៈទំហំជួញដូរប្រចាំថ្ងៃកើនដល់ជិត ២លានដុល្លារ លើសការរំពឹងទុក
Thu, 01 Oct 2026