Register Already an agent ? Login

ជួរភ្នំក្រវ៉ាញ ជាតំបន់ព្រៃភ្នំនៅប៉ែកនិរតីនៃប្រទេសកម្ពុជា មានទំហំជាង ១,៥លានហិកតា

ភ្នំពេញ៖ ជួរភ្នំក្រវ៉ាញ គឺជាតំបន់ព្រៃភ្នំនៅប៉ែកនិរតីនៃប្រទេសកម្ពុជា និងគ្របដណ្តប់ដោយធនធានធម្មជាតិដ៏សម្បូណ៌បែបជាពិសេសតំបន់ព្រៃភ្នំនេះមានទំហំជាង ១,៥លានហិកតា។ ជួរភ្នំក្រវ៉ាញ គឺជាព្រៃទឹកភ្លៀងដ៏អស្ចារ្យចុងក្រោយតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍។

ព្រៃឈើទំហំ ៤ពាន់លានហិចតា ដែលកំពុងសេសសល់នៅក្នុងពិភពលោក។ តំបន់ព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញ គឺជាព្រៃរងទឹកភ្លៀងដ៏ធំជាងគេចុងក្រោយមួយដែលកំពុងនៅសល់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលគ្របដណ្តប់លើផ្ទៃដីជាង១,៥លានហិចតា។ តំបន់ជួរភ្នំក្រវាញបានជួយទប់លំនឹងការបម្រែបម្រួលអាកាសធាតុ ជាពិសេសគឺធ្វើឱ្យមានភ្លៀងធ្លាក់សម្រាប់តំបន់ទាំងមូល ប្រសិនបើមិនមានភពផែនដី។ តាមរយៈការជួយដោយតំបន់ជួរភ្នំក្រវាញ យើងអាចជួយដល់ភពផែនដីទាំងមូលរបស់យើង។

ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ WA បានសហការគ្នាបានយ៉ាងល្អជាមួយអាជ្ញាធរគ្រប់លំដាក់ថ្នាក់ដើម្បីធ្វើការងាររួមគ្នា ការពារនិងអភិរក្ស រក្សាប្រព័ន្ធគុណភាពអេកូឡូស៊ី បង្កើនគម្របបៃតង ការរស់នៅដោយចីរភាពក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។

ក្រសួងបរិស្ថានសហការអនុវត្តកម្មវិធីរេដបូក (REDD+) ជាមួយដៃគូដើមកបីលក់ការបូនសម្រាប់រស់នៅដោយចីរភាព និងដើម្បីផ្តល់ឱកាសថែមទៀតដល់សហគមន៍តំបន់ការពារធម្មជាតិក្នុងការគិតគូរពីបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះតាមទិសស្លោក «រក្សាព្រៃឈើឈរដើម្បីជីវភាពរុងរឿងនាពេលអនាគត»។

ប្រទេសកម្ពុជា ជាប្រទេសដែលសម្បូរទៅដោយជីវៈចម្រុះ និងមានប្រភេទរុក្ខជាតិ សត្វ ជិតពូជ ឬមាន ដោយកម្រនៅក្នុងពិភពលោក។ កម្ពុជា ជាប្រទេសសម្បូរទៅដោយជីវៈចម្រុះ ដែលបានបង្ហាញ វត្តមានប្រភេទថនិកសត្វ ១២៣ប្រភេទ សត្វស្លាប ៥៤៥ប្រភេទ ឧរង្គសត្វ៨៨ប្រភេទ រុក្ខជាតិតូចៗ  (vascular plants) ២៣០៨ប្រភេទ  ត្រី៨៧៤ប្រភេទ ផ្កាថ្មរឹង ២៤ប្រភេទ ផ្កាថ្មទន់ ១៤ប្រភេទ ស្មៅសមុទ្រ១០ប្រភេទ និងថលជលិក ៦៣ប្រភេទ។

នៅមានវត្តមានប្រភេទរុក្ខជាតិ និងសត្វមួយ ចំនួនទៀត ដែលមិនទាន់សិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណនៅទ្បើយ។ មានប្រភេទរុក្ខជាតិ និងសត្វដែល បានកំណត់ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ក្នុងតារាង១ ដូចជា៖ ថនឹកសត្វ ៣៩ប្រភេទ សត្វស្លាប ៣៦ប្រភេទ ឧរង្គសត្វ ១៣ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ៣៨ប្រភេទ និង ថលជលិក១២ប្រភេទ។

នៅក្នុងមួយឆ្នាំៗ សត្វព្រៃជាច្រើនប្រភេទនិងច្រើនក្បាល ត្រូវបានជួយសង្គ្រោះ ហើយបានថែរក្សានិងព្យាបាល និងព្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញ តាមរយៈក្រុមការងារអនុវត្តច្បាប់។ សត្វព្រៃត្រូវតែនៅក្នុងព្រៃ ជាមួយគ្នានេះ អន្ទាក់និងកាំភ្លើងកែច្នៃគឺ ជាកត្តាគំរាមកំហែងចម្បងទៅលើសត្វព្រៃ។

ក្នុងកិច្ចខិតខំប្រឹងប្រែងការពារ និងសង្គ្រោះសត្វព្រៃ មន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន ដោយសហការជាមួយសហគមន៍តំបន់ ការពារធម្មជាតិ និងអង្គការដៃគូបានចុះល្បាតព្រៃការពារទីជម្រកសត្វព្រៃ និងស្វះស្វែងដោះអន្ទាក់ចេញពីតំបន់ការពារធម្មជាតិ និងរឹបអូសកាំភ្លើងកែច្នៃ។

នៅឆ្នាំ២០២០ កន្លងទៅនេះ អន្ទាក់ជិត ៥០០០០ ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ កាំភ្លើងកែច្នៃចំនួនជិត១០០០ដើម ត្រូវបានដកហូត រណាយន្តជាង ៤០០០គ្រឿង ត្រូវបានរឹបអូស សត្វព្រៃជាច្រើនពាន់ក្បាលត្រូវបានជួយសង្គ្រោះនៅទូទាំងប្រទេស។

ប្រទេសកម្ពុជា បានសហការយ៉ាងស្អិតល្មួតជាមួយរដ្ឋាភិបាលនិងស្ថាប័ន និងអង្គការអន្តរជាតិនានាក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ឆ្លងដែននានា។ កន្លងទៅ ភ្លុកដំរី កុយរមាស និងសំណាកសត្វព្រៃជាច្រើនតោនដែលឆ្លងកាត់ប្រទេសកម្ពុជាត្រូវបានបង្ក្រាប និងរឹបអូសផងដែរ។

ក្រសួងបរិស្ថាន ដែលជាស្ថាប័នក្រោមឱវាទរដ្ឋាភិបាល បានអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ សូមចូលរួមទាំងអស់គ្នាដើម្បីបញ្ឈប់ការបរបាញ់សត្វព្រៃ ការដាក់អន្ទាក់សត្វព្រៃ បញ្ឈប់ការបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់ផលិតផលពីសត្វព្រៃ ការជួញដូរសត្វព្រៃគ្រប់ប្រភេទ ហើយមកចូលរួមការពារ និងថែរក្សាធនធានធម្មជាតិ របស់កម្ពុជាឱ្យនៅស្ថិតស្ថេរសម្រាប់អនាគតយើង និងកូនចៅយើងទាំងអស់៕

ដោយ៖ Moeun Dyna