Register Already an agent ? Login

ទំនប់សណ្តរ និងសំណង់ស្ទាក់ទឹកលើស្ទឹងមង្គលបូរី ខេត្តបាត់ ជាប់ព្រំដែនថៃដំបូងបង្អស់បានបើកការដ្ឋានសាងសង់

បាត់ដំបង៖ គម្រោងសាងសង់ទំនប់សណ្តរ និងសំណង់ស្ទាក់ទឹកលើស្ទឹងមង្គលបូរី ជាគម្រោងមួយដែលស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង ជាប់នឹងព្រំដែនប្រទេសថៃមុនគេបង្អស់ បានបើកការដ្ឋានសាងស់នៅដើមខែមីនា ឆ្នាំ២០២១ គ្រោងនឹងសាងសាង់បញ្ចប់នៅខែកញ្ញា ឆ្នាំដដែល ដែលអាចស្រោចស្រពលើផ្ទៃដីប្រមាណ ២០០០ហិចតា។

គម្រោងខាងលើ ស្ថិតនៅភូមិម្នាស់កាល ឃុំអូរដា និងភូមិកំពុងចម្លងក្រោម ឃុំតាក្រី ស្រុកកំរៀង លោក ងួន អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់ ក៏មានការចូលរួមពី លោកអភិបាលរងខេត្ត តំណាងក្រសួងធនធានទឹក ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធសំខាន់ៗ មួយចំនួនទៀត កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

នៅក្នុងពិធីខាងលើ លោក ងួន រតនៈ មានប្រសាសន៍ថា គម្រោងមួយនេះ គឺជារបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងធនធានទឹក និងឧតុនិយម ដែលបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋានមានក្តីកង្វល់អំពីប្រភពទឹកប្រើប្រាស់ និងស្រោចស្រពដំណាំនារដូវប្រាំង ហើយក៏លើកឡើងនូវសំណូមពរ បញ្ហាប្រឈមនេះឡើង នៅក្នុងអង្គវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាខេត្តកន្លងមក។

«ចំពោះ ខេត្តបាត់ដំបង មិនមែនមានតែទំនប់ស្ទាក់ទឹកមួយនេះ ប៉ុណ្ណោះទេ គឺមានទំនប់ស្ទាក់ជាច្រើនទៀត ដែលយើងបានសាងសង់រួច និងកំពុងសាងសង់រួមមាន ទំនប់ស្ទាក់ទឹកពហុបំណងសេកសក ស្រុករតនមណ្ឌល ទំនប់ស្ទាក់ទឹកកង្ហត ស្រុកបាណន់ ដោយបានសាងសង់ចប់ជាស្ថាពរ»។ បើតាមការបញ្ជាក់ របស់ លោក ងួន រតៈ។

លោក បានបន្តឱ្យដឹងថា ដោយឡែកទំនប់ស្ទាក់ទឹកកំពុងដំណើរការសាងសង់រួមមានទំនប់ស្ទាក់ទឹកដូនទ្រី ស្រុករុក្ខគីរី និងទំនប់ស្ទាក់ទឹកសាលាតាអន ស្រុកឯកភ្នំ និងទំនប់ស្ទាក់ទឹកសណ្តរ ដែលយើងកំពុងធ្វើការបើកដ្ឋាននាឱកាសនេះផងដែរ។

ទាក់ទងជាមួយវិស័យទឹកនេះដែរ កាលពីថ្ងៃទី៣ ខែមីនា នេះ លោក ផល គុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ព្រមទាំងសហការី បានចុះពិនិត្យស្ថានភាពទឹកសម្រាប់ការងារបង្កបង្កើនផលស្រូវប្រាំង និងទឹកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ជាពិសេសស្រុកបាណន់ ស្រុកបវេល និងស្រុកកំរៀង។ ក្រោយពីបានសិក្សាលំអិតក្នុងភូមិសាស្រ្តនេះរួចមកក្រុមការងារសន្និដ្ឋានជារួមថា ទឹកដែលមានអាចធានាបាន១០០ភាគរយ។

ដំណាំស្រូវប្រាំង ដែលប្រជាកសិករបានដាំដុះក្នុងខេត្តសរុបប្រមាណ ៣៧.០០០ហិកតា (ស្មើនឹងប្រមាណ ១៨៤% នៃផែនកាដាំដុះ ២០.០០០ហិកតា) មកដល់ពេលនេះ បានប្រមូលផលប្រមាណ ៧៥ភាគរយ ហើយ ឯផ្ទៃដីស្រែដែលនៅសេសសល់ប្រមាណ ២៥ភាគរយ៕

ដោយ៖ Moeun Dyna