Register Already an agent ? Login

ម្ចាស់ដូឡូតិ៍ធំៗនៅខេត្តកែបបានចាប់ផ្ដើម អនុវត្តគម្រោងអភិវឌ្ឍឡើងវិញ ក្រោយពីមានការអំពាវពីអភិបាលខេត្ត

កែប៖ ក្រោយពីមានការអំពាវនាវពី លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ម្ចាស់ដីឡូតិ៍ធំៗបានមកចាប់ផ្ដើមអនុត្តគម្រោងអភិវឌ្ឍឡើងវិញ ទោះបីជំងឺសកលមិនទាន់បានផុតរល់ទៅវិញ។ ការអនុវត្តគម្រោងឡើងវិញនេះ ក្នុងបរិបទជំរុញការអភិវឌ្ឍក្នុងខេត្ត ដែលមានសក្ដានុពលស្រាប់ ក្នុងការបង្កើនយន្តការវិនិយោគលំហូរចរន្តសេដ្ឋកិច្ចថែមទៀត ដែលជាឱកាសសម្រាប់វិនិយោគិនមកបណ្ដាក់ទុនក្នុងវិស័យណាមួយ។

ម្ចាស់ដីឡូតិ៍ធំៗ ដែលទុកចោលមានភាពប្រែប្រួលច្រើន ដោយម្ចាស់ដីឡូតិ៍ខ្លះបានមកសម្អាតនូវទីតាំងដីរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍ជាលំនៅឋាន និងគម្រោងសំណង់បដិសណ្ឋារកិច្ចជាច្រើនផងដែរ។ បើតាមការថ្លែងឱ្យដឹងពី អភិបាលខេត្តកែប លោក សោម ​ពិសិដ្ឋ បានបន្តថា ដីឡូតិ៍ដែលមិនមានការអភិវឌ្ឍន៍ និងមានស្មៅដុះ ដើមឈើដុះស៊ុបទ្រុបធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងសោភ័ណភាពក្រុងកាលពីកន្លងទៅ ពេលនេះមានការប្រែប្រួលហើយ។

ដោយអ្នកខ្លះបានដាក់ពាក្យស្នើសុំសាងសង់សំណង់លំនៅឋានឯកជន បឹងហ្គាឡូ ផ្ទះសំណាក់ និងសំណង់អាជីវកម្មផ្សេង បានជាង ៤០ភាគរយហើយ។ បើតាមការថ្លែងឱ្យដឹងពីបន្តពី អភិបាលខេត្តដដែល បានរម្លឹក និងបញ្ជក់ថា ចាប់តាំងពីដើមឆ្នាំ២០២១ ម្ចាស់ដីឡូតិ៍ ដែលមានទំហំធំៗនៅក្នុងក្រុងកែប ដែលបានទិញទុកចោលមិនមានសកម្មភាព និងមានព្រៃដុះទ្រុបទ្រុល ពេលនេះបានចាប់ផ្តើមមកអភិវឌ្ឍលើដីរបស់ពួកគាត់ជាបណ្តើរៗឡើងវិញហើយ។

«ការណ៍ដែលពួកគាត់ត្រឡប់មកអនុវត្តគម្រោង នៅក្នុងខេត្តកែបនេះឡើងវិញ ដោយមានការអំពាវនាវ និងម្យ៉ាងទៀតបច្ចុប្បន្នខេត្តមានសក្ដានុពល បានទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិមួយចំនួនមកបណ្ដាក់ទុន»។ បើតាកាបញ្ជក់របស់ លោក សោម​ ពិសិដ្ឋ បន្ថែមថា ប៉ុន្មានឆ្នាំចុងក្រោយនេះខេត្តជាប់មាត់សមុទ្រមួយនេះ ក្នុងចំណោមខេត្តដទៃទៀតដែរ បានទាក់ទាញវិនិយោគិនបង្កើនសក្ដានុពល និងការវអភិវឌ្ឍមួយកម្រិតទៀត បើយើងមើលទៅក្រោយបន្តិចនោះ។ លោក ថា សន្តិភាព ជាទំនុកចិត្តដ៏ធំមួយសម្រាប់បណ្ដាវិនិយោគិន ចូលមករកស៊ីដើម្បីទទួលបានភាគលាភ និងការស្វែងយល់ពីប្រទេសកំពុងអភិវឌ្ឍន៍ និងគ្រប់ជ្រុងជ្រោយ ​ជាឱកាសមាសផងដែរ។

ខេត្តកែប ជាតំបន់ទេសចរណ៍ដ៏ស្រស់ស្អាត ហើយក៏កំពុងទាមទារឱ្យមានការរៀបចំ និងអភិវឌ្ឍន៍ក្នុងវិស័យទេសចរណ៍បន្ថែមទៀត។ បើតាមការលើកឡើងរបស់ លោក ស្រី តាំងហួរ បានបន្តថា បើទោះរាជរដ្ឋាភិបាល សម្រេចមិនឱ្យមានរោងចក្រ និងមណ្ឌលកម្សាន្តដូចជាកាស៊ីណូយ៉ាងណាក៏ដោយ ក៏ខេត្តមួយនេះនៅតែមានសក្ដានុពលផ្នែកអចលនទ្រព្យដដែល ដូចជាសណ្ឋាគារ ផ្ទះសំណាក់ និងបឹងហ្គាឡូជាដើម។ បើតាមគេហទំព័រអចលនព្រព្យអាស៊ី។

បើតាមការគេហទំព័ដដែលបានផ្សាយបន្តថា ខេត្តកែបមានសក្តានុពលសំខាន់ៗ ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងធនធានធម្មជាតិលើគោក ធានធានធម្មជាតិក្នុងសមុទ្រ ឧទ្យានជាតិកែប តំបន់កោះ និងមានឆ្នេរសមុទ្រស្អាតៗជាច្រើនកន្លែង។

សូមបញ្ជក់ថា រដ្ឋាភិបាលបានកំណត់ចក្ខុវស័យ ខេត្តកែប ជាតំបន់ទេសចរណ៍ សម្រាកលម្អែកម្សាន្តប្រណិតកម្រិតខ្ពស់ មានបរិស្ថានល្អ កំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងមកស្នាក់នៅរយៈពេលយូរ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈល្អ ប្រជាពលរដ្ឋគោរពច្បាប់ សុខុមាលភាព សមភាពយេនឌ័រ សីលធម៌រស់នៅថៃ្លថ្នូរ វប្បធម៌រុងរឿង ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ខណៈដែលខេត្តកែប ក៏កំពុងរៀបចំឆ្នេរថ្មីៗ ដើម្បីបម្រើដល់ការកម្សាន្តរបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ៕

ដោយ៖ Moeun Dyna

RELATED ARTICLES

ក្រសួងកសិកម្ម នឹងរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ រយៈពេល ៣ថ្ងៃ ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញបច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យកសិស្បៀងអាហារនៅកម្ពុជា
Thu, 01 Oct 2026
សម្រាប់ឆ្នាំ២០២៧ ខាងមុខនេះ ប្រាក់ឈ្នួលគោល និងប្រាក់អត្ថប្រយោជន៍ ដែលបងប្អូនកម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ ទទួលបានក្នុងចន្លោះពីចំនួន ២៣១,៥ដុល្លារ ដល់ ២៤២,៥ដុល្លារក្នុងមួយខែ
Thu, 01 Oct 2026
ទីផ្សារមូលបត្រកម្ពុជា រំពឹងប្រមូលមូលធនបាន ១ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៦ ខណៈទំហំជួញដូរប្រចាំថ្ងៃកើនដល់ជិត ២លានដុល្លារ លើសការរំពឹងទុក
Thu, 01 Oct 2026