Register Already an agent ? Login

លោក ស៊ុន ចាន់ថុល៖ គម្រោងសាងសង់ផ្លូវជាតិ ៣ខ្សែ គ្រោងចំណាយថវិកាចំនួនប្រមាណ ១៨០លានដុល្លារ

ភ្នំពេញ៖ គម្រោងសាងសង់ផ្លូវជាតិលេខ ៣៣, ៤១ និង ៣១ គ្រោងចំណាយថវិកាប្រមាណ ១៨០លានដុល្លារ ដែលជាកញ្ចប់ហិរញ្ញប្បឥតទានពីរដ្ឋាចិន។ បើតាមការថ្លែងឱ្យដឹងពី លោក ស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន នាពេលដឹកនាំមន្រ្តីចុះពិនិត្យផ្លូវជាតិ៤១ ដែលរងការខូចខាត ដោយជំនន់ទឹកភ្លៀង ថ្ងៃទី១៦ ខែតុលា នេះ។

ផ្លូវជាតិទាំង ៣ខ្សែ អាចនឹងបើកការដ្ឋាននៅឆ្នាំ២០២១ខាងមុខនេះ ខណៈការចរចារជាមួយភាគីចិនបានបញ្ចប់ហើយ ក៏ប៉ុន្តែរងចាំតែការចុះកិច្ចព្រមព្រៀងប៉ុណ្ណោះ។ ជាការបន្តរបស់ លោក រដ្ឋមន្រ្តី បញ្ជាក់ថា «ការសាង់ផ្លូវទាំង ៣ខ្សែនេះ ត្រូវរងចាំនីតិវិធីមួយចំនួនទៀតប៉ុណ្ណោះ»។

នៅទីតាំកន្លែងប៉ះពាល់ផ្លូវមាន ផ្លូវជាតិលេខ៣, ២, ២០, ៤១ និងលេខ៤ ដែល លោក បានចុះពិនិត្យថ្លែងឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែតុលា នេះ ផ្លូវទូទាំងប្រទេស បានខូចខាតដោយសារជំនន់ទឹកភ្លៀង មានប្រវែង ៣២៥គីឡូម៉ែត្រ ស្មលនឹង ២៦៣កំណាត់។ លោក ថា ក្រោយពីទឹកស្រកអស់ ក្រសួងដឹកជញ្ជូន នឹងវាយតម្លៃចំពោះការខូចខាត ដើម្បីស្នើសុំកញ្ចប់ថវិកា យកមកជុសជុលផ្លូវនោះ។

នាឱកាសនោះ លោក រដ្ឋមន្រ្តីក៏បាន អំពាវនាវទៅប្រជពលរដ្ឋ និងម្ចាស់យានយន្តដឹកជញ្ជូនធំៗ សូមឱ្យផ្អាក់ធ្វើដំណើរទៅផ្លូវដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ដើម្បីចូលរួមចំណែក កាត់បន្ថយផ្លូវដែលខូចធ្ងនធ្ងរ និងទទួលរងខូចខាតស្រាប់ផងដែរ។ លោក ស៊ុន ចាន់ថុល ថា ដើម្បីចូលរួមសន្សំសំចៃថវិកាជាតិ ដែលត្រូវចំណាយទៅលើការជួសជុល ឬស្តារឡើងវិញនូវផ្លូវថ្នល់ដែលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។

សូមរម្លឹកថា កាលពីពេលថ្មីៗនេះ សម្ដេច ហ៊ុន សែន បានថ្លែងនៅក្នុងពីធីសម្ពោធឱ្យដំណើរមជ្ឈមណ្ឌលកម្សាន្តយក្យមួយ នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ថា គម្រោងចំនួន ៣ ដែលបានឥណទានពីរដ្ឋាភិបាលចិន ដើម្បីសាងសង់ផ្លូវជាតិលេខ៤១ ភ្ជាប់ផ្លូវលេខ៤ ទៅកំពត, ផ្លូវជាតិលេខ៣១ និងផ្លូវជាតិ៣៣ នៅកំពតផងដែរ៕

ដោយ៖ Moeun Dyna