Register Already an agent ? Login

កំពង់ផែអន្តរជាតិទឹកជ្រៅខេត្តព្រះសីហនុ សការជាមួយជប៉ុនស្រូបយកទំនិញនាំចេញ-នាំចូលក្នុងប្រទេសប្រមាណ ៧០%

ព្រះសីហនុ៖ តាមគោលនយោបាយ ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនារតី ផ្អែកលើសក្តានុពលធម្មជាតិ មានឆ្នេរសរស្អាតក្នុងការទាក់ទាញភ្ញៀវទេសចរ។ ខេត្តមានកំពង់ផែអន្តរជាតិទឹកជ្រៅ ដោយមានកិច្ចសហប្រតិបត្តិការជាមួយជប៉ុន បានស្រូបយកទំនិញនាំចេញ-នាំចូលក្នុងប្រទេស ៧០ភាគរយ។ ខេត្តកំពុងដំណើការកសាងកំពង់ផែដំណាក់កាលទី១ និងទី២ ចាប់ពីឆ្នាំ២០២០ ដល់២០២៥ មានជម្រៅទឹក១៣ម៉ែត្រ។

ខាងលើជាការលើកឡើងរបស់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា(គណៈកម្មការទី៣) នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បានបន្តថា ការជំរុញរបស់រាជរដ្ឋាភិបាលកម្ពុជា កសាងកំពង់ផែជំហានទី៣ និងទី៤បន្តទៀត ឆ្នាំ២០២៦ ដល់២០២៨ មានលទ្ធភាពឱ្យនាវាជម្រៅទឹក ១៥ម៉ែត្រ ចូលចតបាន។

អភិបាលខេត្ត បញ្ជាក់ «ធ្វើឱ្យតម្លៃដឹកជញ្ជូនមានការធ្លាក់ចុះ។ ខេត្តមានព្រលានយន្តហោះអន្តរជាតិ ដែលមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបារាំងពង្រីកផ្លូវហោះហើរ ហើយនៅឆ្នាំ២០២១ និង២០២២ អាចឱ្យយន្តហោះ មានកៅអី ៣ជួរ ចុះចតបាន និងមានផ្លូវរត់រហូតដល់ ៣,២០០ម៉ែត្រ»។ លោក ថា ផ្ដើមចេញពីសក្តានុពលខេត្តមានផ្លូវជាតិលេខ៤ តភ្ជាប់ទៅរាជធានីភ្នំពេញ ទទួលបានប្រជាប្រិយជាបន្តបន្ទាប់ ជំរុញដំណើរការកសាង និងអភិវឌ្ឍសង្គមជាតិ ។

បច្ចុប្បន្នខេត្តកំពុងកសាងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន២ សម្រេចបាន ២០ភាគរយ និងជមរុញឱ្យហើយនៅចុងឆ្នាំ២០២០ខាងមុខនេះ ដើម្បីកាត់បន្ថយទឹកកខ្វក់ហូរចូលសមុទ្រ ។ ទន្ទឹមនោះផងដែរ គណៈកម្មការឆ្នេររៀបចំសាងសង់បង្គន់អនាម័យនៅតាមតំបន់ឆ្នេរចំនួន ១៥ទៅ ១៦កន្លែង មានឆ្នេរប្រវែង ១៥គីឡូម៉ែត្រ ចាប់ពីឆ្នេរជ័យជំនះរហូតដល់ឆ្នេរជំទាវម៉ៅ ដើម្បីបម្រើឱ្យភ្ញៀវទេសចរ។ ជាការបន្តទៀតរបស់ លោក អភិបាលខេត្តទេសចរណ៍ជាប់សមុទ្រ។

រាជរដ្ឋាភិបាល បានបញ្ចេញកញ្ចប់ថវិការសន្សំចំនួន ១០០លានដុល្លា ប្រគល់ជូន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន អនុវត្តគម្រោងស្ថាបនាផ្លូវចំនួន ១១ខ្សែ សម្រេចបានប្រមាណ ១០ភាគរយ និងការស្តារអូរប្រឡាយធម្មជាតិមានប្រវែងសរុប ១១.០៨៧ម៉ែត្រ សម្រេចបានជាង ៧០ភាគរយ។ ជាការលើកឡើងឱ្យដឹងបន្តរបស់ លោក គួច ចំរើន ថានេះ ជាការប្រមើលគិត និងដាក់ចេញនូវគោលនយោបាយទី២ របស់ សម្ដេច នាយករដ្ឋមន្រ្តី។

លោក បន្តទៀតថា គោលយោបាយទី១ «ស្លឹកត្នោត ខ្ចប់ស្ករត្នោត» ដោយប្រគល់ភារកិច្ចជូន លោ ជា សុផារ៉ា ជាអ្នកដឹកនាំកសាងផ្លូវ ៣៤ខ្សែ មានប្រវែង ៨២,៥៧៤ម៉ែត្រ និងស្ពានថ្មីចំនួន៥ រង្វង់មូល៣ ក្នុងក្រុងព្រះសីហនុ កំពុងកសាងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធលូ និងរៀបចំខឿន ផ្លូវថ្មើរជើង ផ្លូវជិះកង់ និងការដាំដើមឈើ ភ្លើងបំភ្លឺផ្លូវ ដាក់កាំម៉ារ៉ាសុវត្ថិភាព អ៊ុតបេទីម និងគំនូសចរាចរណ៍។

នៅក្នុងជំនួបជាមួយ គណៈកម្មការទី៣ លោក លើកឡើងពីម្រោងដាំដើមឈើ ៨ប្រភេទ នៅលើដងផ្លូវទាំង ៣៤ខ្សែមានចំនួន ១៥.៦៥០ ដើមនៅអមសងខាងផ្លូវ មានដូចជា ដើមរាជព្រឹក្ស ដើមផ្កាចា ដើមនាងនួន ដើមធ្នង់ ដើមឥន្ទនេល ដើមក្ងោក ដើមបូរព្រឹក្ស និងដើមរំដួល ដោយបែងចែកតាមដងផ្លូវនីមួយៗ។ លោក ថា ដោយឡែកតាមដងផ្លូវតំបន់ឆ្នេរ នឹងធ្វើការដាំដើមឈើចម្រុះទាំង ៨ប្រភេទ និងដាំផ្កាក្រដាសតាមសួនច្បារនៅតាមដងផ្លូវ ។ ម្យ៉ាងទៀតការអនុវត្តគោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការនៅមូលដ្ឋានដោយប្រើប្រាស់កញ្ចប់ថវិកាឃុំ សង្កាត់ កសាងផ្លូវបេតុង ព្រោះវាអាចប្រើប្រាស់បានយូរ ធានាបានគុណភាព។

សូមបញ្ជាក់ថា ​ លោក​ ម៉ុង​ ឬទ្ធី​ សមាជិក​ព្រឹទ្ធសភា​ គណៈកម្មការទី៣ ដឹកនាំ កិច្ចប្រជុំបានជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត ក្នុង​ខេត្ត​ព្រះសីហនុ​ ដើម្បីឈ្វែងយល់ និងសម្រង់ព័ត៌មានដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ក្នុងគោលបំណងយល់ច្បាស់ និងស៊ីជម្រៅអំពីការអនុវតគោលនយោបាយរបស់រាជរដ្ឋាភិបាល ផ្តោតសំខាន់លើការផ្តល់សេវាសាធារណៈ និងលទ្ធផលនៃការអភិវឌ្ឍឃុំ សង្កាត់ ស្រុក ក្នុងខេត្ត និងបច្ចុប្បន្នភាព៕

ដោយ៖ Moeun Dyna