Register Already an agent ? Login

មន្រ្តីក្រសួងបរិស្ថានខេត្តសៀបរាប ដាំកូនឈើ ៤ពាន់ដើម លើផ្ទៃដីជាង ៣ហិកតា ក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»

ភ្នំពេញ៖ កូមឈើ ៤០០០ដើម ត្រូវបានមន្រ្តីក្រសួងបរិស្ថានប្រចាំខេត្តសៀមរាប ដាំនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ខាងជើងស្ទឹងធំ តំបន់ព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ លើផ្ទៃដីជាង ៣ហិកតា ដើម្បីស្តារព្រៃឈើក្នុងឧទ្យាននេះ។ បើតាមទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន។

ក្រសួងបានបន្តឱ្យដឹងថា ដោយទទួលបានការគាំទ្រពីគម្រោងមូលនិធិភាពជាដៃគូកាបូនព្រៃឈើរបស់អង្គការ UNDP គមរោងស្តារតំបន់ទេសភាពព្រៃឈើឡើងវិញរបស់អង្គការ FAO និងអាជ្ញាធរជាតិអប្សរា មន្ទីរបរិស្ថានខេត្តសៀមរាប បានរៀបចំពិធីដាំកូនឈើចំនួនខាងលើ។

លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានថ្លែងថា ព្រឹត្តិការណ៍ថ្ងៃនៅថ្ងៃទី៣០ ខែកក្កដា នេះ រៀបចំជាលើកទី៣ ក្នុងឆ្នាំ២០២០ បន្ទាប់ពីបានរៀបចំដាំកូនឈើនៅលើខ្នងភ្នំគូលែន ២លើករួចមកហើយ នាពេលកន្លងទៅ សរុបមានចំនួន ៥៦០០ដើម។ លោក បានបញ្ចាក់ថា «ការដាំកូនឈើជាថ្ងៃនេះ ដើម្បីស្តារគម្របបៃតង និងគម្របព្រៃឈើឡើងវិញនៅក្នុងក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម»។ បើតាមការការបន្តរបស់ក្រសួងដដែល។

លោក គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប បានថ្លែងថា ការចូលរួមដាំស្តាព្រៃឈើ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋភិបាលតាមរយៈក្រសួងបរិស្ថាន រដ្ឋបាលខេត្តសៀមរាប ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ ក្នុងបុព្វហេតុនៃការការពារ និងអភិរក្សធនធានធម្មជាតិពិសេសក្នុងការស្តារព្រៃឡើងវិញ។ ជាការបន្ថែមរបស់ក្រសួង។

ក្រសួងបានបន្ថែមទៀតថា នៅក្នុងពីធីនេះដែរ លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបង្ហាញថា ការដាដើមឈើឡើងវិញនេះ ពិតជាមានសារៈប្រយោជន៍ សម្រាប់បំផុស្មារតីប្រជាពលរដ្ឋយើង ឱ្យចេះស្រឡាញ់ព្រៃឈើ និងចូលរួមដាំដើមឈើឡើងវិញ និងចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។

រដ្ឋលេខារូបនេះបានបញ្ជាក់ ក្រសួងបរិស្ថានបាននឹងកំពុងការពារ ទប់ស្កាត់ និងអនុវត្តវិធានការណ៍នានា ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងកាប់ទន្ទ្រានដីខុសច្បាប់ ក៏ដូចជាជំរុញការដាំស្តារព្រៃឈើឡើងវិញ និងរៀបចំឱ្យមានអាងស្តុកទឹកនៅតាមតំបន់សំខាន់ៗ ដើម្បីឱ្យប្រព័ន្ធអេកូឡូស៊ីនៅលើភ្នំគូលែនមានភាពល្អប្រសើរឡើងវិញ ជាពិសេសធានាបាននូវនិរន្តរភាពទឹកសម្រាប់តំបន់សៀមរាបអង្គរ៕

ដោយ៖ឌីណា

RELATED ARTICLES

ក្រសួងកសិកម្ម នឹងរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ រយៈពេល ៣ថ្ងៃ ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញបច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យកសិស្បៀងអាហារនៅកម្ពុជា
Thu, 01 Oct 2026
សម្រាប់ឆ្នាំ២០២៧ ខាងមុខនេះ ប្រាក់ឈ្នួលគោល និងប្រាក់អត្ថប្រយោជន៍ ដែលបងប្អូនកម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ ទទួលបានក្នុងចន្លោះពីចំនួន ២៣១,៥ដុល្លារ ដល់ ២៤២,៥ដុល្លារក្នុងមួយខែ
Thu, 01 Oct 2026
ទីផ្សារមូលបត្រកម្ពុជា រំពឹងប្រមូលមូលធនបាន ១ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៦ ខណៈទំហំជួញដូរប្រចាំថ្ងៃកើនដល់ជិត ២លានដុល្លារ លើសការរំពឹងទុក
Thu, 01 Oct 2026