Register Already an agent ? Login

សហគមន៍ចំនួន ១២ ចុះកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថាន ក្នុងការទទួលបានសិទ្ធិការពារគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព

មណ្ឌលគិរី៖ តំណាងសហគមន៍ចំនួន ១២ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច ស្រែ​ពក និង​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​ចុះ​កិច្ច​ព្រម​ព្រៀងជា​ផ្លូវ​ការ​ជា​មួយ ក្រសួង​បរិស្ថាន កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ក្នុងការទទួលបាន​សិទ្ធិ​ពេញលេ ញក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព។

ការ​ចុះ​ហត្ថ​លេខា​ព្រម​ព្រៀង​រវាង​សហគមន៍​តំបន់​ការ​ពារ​ធម្ម​ជាតិ និង​ក្រសួង​បរិស្ថាន​នេះ គឺ​ដើម្បី​ផ្តល់​សិទ្ធិ​ស្រប​ច្បាប់​ពេញ​លេញ​ទៅ​ឱ្យ​សហគមន៍​តំបន់​ការ​ពារ​ធម្ម​ជាតិ​ ក្នុង​ការ​រៀប​ចំ​ និង​អនុវត្ត​ផែន​ការ​គ្រប់​គ្រង​ធន​ធាន​ធម្ម​ជាតិ​ប្រកប​ដោយ​និរន្តរ​ភាព​នៅ​ក្នុង​សហគមន៍​របស់​ខ្លួន​ ស្រប​តាម​ច្បាប់​តំបន់​ការ​ពារ​ របស់​កម្ពុជា​។ ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន ​របស់​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ (WWF)។

លោកស្រី ម៉ុម ថា​នី រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បានលើកឡើងនៅក្នុងពិធីចុះហត្ថលេខាងលើថា សហគមន៍​ជា​មូលដ្ឋាន គឺជា​កម្លាំងចលករ​មួយ នឹងបាន​រួមចំណែក​ក្នុងការគ្រប់គ្រង​ធនធានធម្មជាតិ ពីព្រោះ​ពលរដ្ឋ​សហគមន៍​មូលដ្ឋាន ​ជា​អ្នករស់នៅ និង​នៅក្បែរ​តំបន់ការពារធម្មជាតិ​។ ជាមួយគ្នានេះដែរ ក្រសួង​បរិស្ថានគាំទ្រ និង​ចូលរួម​ជាមួយ​សកម្ម ភាព​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ ក្នុងការ​រៀបចំ និង​អនុវត្ត​ការគ្រប់គ្រង​ធនធានធម្មជាតិ​នៅ​កម្ពុជា​។ 

នាយក​អង្គការ WWF កម្ពុជា លោក សេង ទៀក បាននិយាយថា គោលបំណង​នៃ​ការបង្កើត​សហគមន៍​តំបន់ការពារធម្មជាតិ ​ដើម្បី​ជួយ​ពង្រឹង​និង​បង្កើន​ប្រសិទ្ធភាព​គ្រប់គ្រង​ធនធាន​ព្រៃឈើ ជីវៈចម្រុះ និង​សត្វព្រៃក្នុង​តំបន់​ការពារ​។ លោក ថា ម្យ៉ាងទៀត ​ដើម្បី​ទទួលស្គាល់​សិទ្ធិ និង​តួនាទី​ស្របច្បាប់ ​លើ​ការគ្រប់គ្រង ការចាត់ចែង និង​ប្រើប្រាស់​ធនធាន​រួម​របស់​សហគមន៍​។ បើតាមសេចក្ដីប្រកាសខាងលើបាន។

សហគមន៍​ការពារ​ធម្មជាតិ​ទាំង​១២ មាន​ផ្ទៃដី​៤៤​ពាន់​ហិកតា ក្នុងនោះ​មាន​សមាជិក​សហគមន៍​មានជាង ​១.២​ម៉ឺន​នាក់​។ សម្រាប់សមាជិកខាងលើ ទទួលបាន​សិទ្ធិ​ស្របច្បាប់ ភាពជា​ម្ចាស់ និង​ទំនួល​ខុសត្រូវ ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​ក្នុង​សហគមន៍ និង​អាច​ប្រើប្រាស់​ធនធាន​ទាំងនេះ​ ប្រកបដោយ​ចីរភាព​។ 

សមាជិក​សហគមន៍​ទាំង​១២​នេះ មាន​ប្រមាណ​១៥​ពាន់​នាក់ ដែល​ក្នុងនោះ​មាន​ស្ត្រី​៤២​ភាគរយ ដែល​បាន​ពឹង​អាស្រ័យ​ផល​អនុផល​ព្រៃឈើ​ដោយផ្ទាល់​។ បើតាមសេចក្ដីប្រកាសដដែល និងបានបន្តថា ខេត្តមណ្ឌលគិរី សម្បូរ​ទៅដោយ​ធនធាន​ព្រៃឈើ និង​ធនធាន​ជីវចម្រុះ​ដ៏​សម្បូរបែប​ក្នុងនោះមាន ​ជម្រក​សត្វព្រៃ​យ៉ាងច្រើន​ដូចជា សត្វ​ទន្សោង ខ្លារខិន ដំរី​អាស៊ី ខ្ទីង រមាំង ក្ងោក និង​ត្រយង​យក្ស​ជាដើម​៕

ដោយ៖ឌីណា

RELATED ARTICLES

ក្រសួងកសិកម្ម នឹងរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ រយៈពេល ៣ថ្ងៃ ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញបច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យកសិស្បៀងអាហារនៅកម្ពុជា
Thu, 01 Oct 2026
សម្រាប់ឆ្នាំ២០២៧ ខាងមុខនេះ ប្រាក់ឈ្នួលគោល និងប្រាក់អត្ថប្រយោជន៍ ដែលបងប្អូនកម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ ទទួលបានក្នុងចន្លោះពីចំនួន ២៣១,៥ដុល្លារ ដល់ ២៤២,៥ដុល្លារក្នុងមួយខែ
Thu, 01 Oct 2026
ទីផ្សារមូលបត្រកម្ពុជា រំពឹងប្រមូលមូលធនបាន ១ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៦ ខណៈទំហំជួញដូរប្រចាំថ្ងៃកើនដល់ជិត ២លានដុល្លារ លើសការរំពឹងទុក
Thu, 01 Oct 2026